ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញាចិត្តជំរុញ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀតក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់អាស៊ានឱ្យកាន់តែមានការរីកចំរើន។

ការថ្លែងប្តេជ្ញារបស់រដ្ឋមន្រ្តីកម្ពុជារូបនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ខណៈរូបលោកបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១ (AMMSTI-21) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ (APASTI) ដែលជាក្របខ័ណ្ឌរួមសម្រាប់ពន្លឿនសមាហរណកម្ម ភាពប្រកួតប្រជែង និងនិរន្តរភាពរបស់អាស៊ាន តាមរយៈនវានុវត្តន៍។
លោក ហែម វណ្ណឌី បានកោតសរសើរចំពោះដំណើរការរៀបចំផែនការសកម្មភាព APASTI ដែលមានលក្ខណៈពិគ្រោះយោបល់ ព្រមទាំងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបន្តមហិច្ឆតាខ្ពស់ក្នុងការអនុវត្តផែនការនេះ។ លោកថា៖ “កម្ពុជាមានការប្តេជ្ញាចិត្តមុតមាំចំពោះចក្ខុវិស័យក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ានដ៏រស់រវើក និងមានភាពធន់ ផ្អែកលើមូលធនមនុស្ស ឧត្តមភាពនៃការស្រាវជ្រាវ និងសមាហរណកម្មក្នុងតំបន់។”

កិច្ចប្រជុំ AMMSTI ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាវេទិកាដែលរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំដឹកនាំ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយមានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) ជាសេនាធិការ។
លោក ហែម វណ្ណឌី បានលើកឡើងអំពីពីវឌ្ឍនភាពវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនទីបង្ហាញផ្លូវវិស័យ វ.ប.ន. ឆ្នាំ២០៣០ ដែលជាមូលដ្ឋានក្នុងការកសាងសមត្ថភាពវិស័យ ជំរុញការស្រាវជ្រាវ និងលើកកម្ពស់ការចូលរួមពីវិស័យឯកជន។
លោកថា កម្ពុជាក៏កំពុងរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយថ្មីៗ ដូចជាអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិដើម្បីកៀគរធនធានជាដើម។

លោកបានបន្ថែមថា៖ “ក្របខ័ណ្ឌទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។”
ជាមួយគ្នានោះដែរ លោកហែម វណ្ណឌីក៏បានស្នើបង្កើតគំនិតផ្តួចផ្តើមចំនួន៦ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ដោយរួមមានការបន្ស៊ីការស្រាវជ្រាវជាតិជាមួយវេទិកាតំបន់ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការបង្កើតប្រព័ន្ធពិនិត្យតាមដានវឌ្ឍនភាពក្នុងតំបន់ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជននៅក្នុងបច្ចេកវិទ្យាសក្តានុពលឈានមុខ (frontier technology) និងការបង្កើតផែនការសកម្មភាពលម្អិត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការដើម្បីគាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


