សេដ្ឋកិច្ច
អ្នកជំនាញលើកទឹកចិត្តឱ្យវិនិយោគិនដាក់ទុនលើវិស័យចម្រុះ កុំពឹងផ្អែកតែវិស័យមួយ
ការវិនិយោគគ្រប់យ៉ាងតែងតែមានហានិភ័យ ដែលវិនិយោគិនត្រូវតែទទួលស្គាល់ ទោះកាន់លុយនៅក្នុងដៃ ឬយកលុយទៅទុកនៅក្នុងធនាគារក៏អាចមានហានិភ័យដូចគ្នាដែរ ដូច្នេះវិនិយោគិនគួររៀនដាក់ទុកវិនិយោគលើគ្រប់វិស័យ។ នេះជាការលើកឡើងរបស់លោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

លោក ហុង សុខហួរ មានប្រសាសន៍ថា ការវិនិយោគក្នុងវិស័យណា គឺត្រូវតែមានហានិភ័យ ទោះតិច ឬច្រើនក៏ដោយ មិនថាទាំងក្នុងវិស័យអចលនទ្រព្យ ទាំងវិស័យភាគហ៊ុនក៏មានហានិភ័យ ប៉ុន្តែវិនិយោគិនអាចទទួលរងនូវហានិភ័យក្នុងកម្រិតខុសៗគ្នា។
អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនគួររៀនវិនិយោគលើវិស័យចម្រុះ កុំដាក់លុយទាំងអស់នៅកន្លែងតែមួយ ដូចសុភាសិតនៅក្នុងផ្សារហ៊ុនបានលើកឡើងថា៖ «កុំដាក់ពងមាន់ទាំងអស់នៅក្នុងកន្ត្រកតែមួយ ហើយនៅពេលកន្ត្រកនោះធ្លាក់នឹងធ្វើឱ្យពងមាន់បែកខ្ទេច»។
លោក ហុង សុខហួរបន្ថែមថា៖ «កន្លងមកអ្នកដែលតែងតែរអ៊ូពីបញ្ហាស្ទះលុយកាក់ គឺសុទ្ធសឹងតែជាអ្នកដែលដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយ ដូច្នេះនៅពេលកន្ត្រកហ្នឹងធ្លាក់ ពងមាន់បែកខ្ទេច។ ហេតុនេះហើយ គួររៀនដាក់ពងមាន់នៅក្នុងកន្ត្រកចម្រុះគ្នា និងត្រូវចេះធ្វើប្រព្រឹត្តិកម្ម»។

អាស្រ័យហេតុដូចនេះហើយ ទោះវិនិយោគនៅក្នុងវិស័យណាក៏ដោយ ឬដាក់លុយនៅក្នុងធនាគារក៏ដោយ វិនិយោគិនត្រូវតែចេះធ្វើប្រព្រឹត្តិកម្ម និងកុំដាក់លុយនៅកន្លែងតែមួយ។ សូម្បីតែយកលុយទៅដាក់នៅក្នុងធនាគារក៏ត្រូវមានលុយបម្រុងនៅក្នុងខ្លួនផងដែរ ចៀសវាងមានតម្រូវការចាំបាច់ណាមួយ៕
អត្ថបទ៖ ឌិន ថារី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


