Connect with us

សេដ្ឋកិច្ច

កម្ពុជា-បារាំង វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍវិស័យទឹកស្អាត

បានផុស

នៅ

នៅ​ក្នុង​ឱកាស​ទទួលជួប​ឯកអគ្គរដ្ឋទូតបារាំងដែលនឹងចប់អាណត្តិ ដោយរំលេចភាពជាដៃគូក្នុងវិស័យទឹកស្អាត និង​ការអភិវឌ្ឍឧស្សាហកម្ម ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា កន្លង​ទៅ​នេះ ភាគី​ទាំង​ពីរ កម្ពុជា-​បារាំង បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃ​គូរ​យុទ្ធសាស្រ្ត​ដ៏​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទឹក​ស្អាត​ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​នោះ លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​អរគុណ​ដល់​រដ្ឋាភិបាល​បារាំង​ចំពោះការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការគាំទ្រដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយ​រំលេច​ពី​ការ​វិវត្តកម្ម​វិធី​​ជំនួយ​របស់ AFD ពីការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនីមួយៗ ទៅការគាំទ្រ​សម្រាប់​វិស័យ​។

លោក​រដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ការអភិវឌ្ឍវិស័យ យើងត្រូវគិតទាំងគោលនយោបាយ និរន្តរភាព និង​បរិវត្តកម្មរយៈពេលវែងផងដែរ។ បារាំង​មិន​ត្រឹម​តែ​ជា​ដៃ​គូ​​ផ្តល់ហិរញ្ញប្បទាន​ប៉ុណ្ណោះ​ទេ តែក៏ជាយុទ្ធ​មិត្ត​ ក្នុងកិច្ចការ​កែ​ទម្រង់​របស់​វិស័យ​ផងដែរ​។

ជា​ការ​ឆ្លើយ​តប ឯកអគ្គរដ្ឋទូតបានបង្ហាញការយល់ស្រប ដោយលើកឡើងថា ភាពជាដៃគូ​ក្នុងវិស័យ​ទឹកស្អាត​ គឺជា​ជោគ​ជ័យ​ធំ​បំផុត​មួយ​សម្រាប់​ប្រទេសបារាំងនៅកម្ពុជា។ លោក​ឯកអគ្គរដ្ឋទូត ក៏​បានគូស​រំលេច​សមត្ថភាព​របស់​ក្រុមហ៊ុន​បារាំង​ក្នុងការ​អនុវត្ត​គម្រោង​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល​បាន​បំពេញ​ការងារ ដោយគ្មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ណា​មួយ ហើយ​កំពុងត្រូវបានគេយកជាគំរូ។

លោក Pellet ​បាន​បន្ថែមថា​ នេះ​មិន​មែន​គ្រាន់​តែ​ជា​គម្រោង​​​ទេ ប៉ុន្តែ​ជា​ដំណើរ​ដែល​រួមបញ្ចូល​ការ​បណ្ដុះបណ្ដាល​ជំនាញ ការ​អភិវឌ្ឍ​សមត្ថភាព​រដ្ឋាករទឹក និង​កំណែទម្រង់​គោលនយោបាយ​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ ក្រៅពីវិស័យទឹកស្អាត លោក​រដ្ឋមន្ត្រីបានស្នើឱ្យបារាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើ​វិស័យ​បច្ចេកវិទ្យា ការស្រាវជ្រាវ និងទំនើបកម្មវិស័យកម្មន្តសាល។ លោក រដ្ឋមន្ត្រី​​បាន​បន្ថែ​មថា​ កម្ពុជាត្រូវវិវត្ត​ឆ្លង​កាត់​ឧស្សាហូបនីយកម្ម មុន​នឹងអាច​ឈាន​ទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ និង​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​សេវាកម្ម។ យើងត្រៀមខ្លួនបន្តកិច្ចសហការជាមួយបារាំងលើការងារស្រាវជ្រាវ និងបណ្តុះបណ្តាលរួមគ្នា តាមរយៈដៃគូ ដូចជាសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាជាដើម។”

ភាគីទាំងពីរបានបង្ហាញក្តីរំពឹងចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងឱកាសពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ពិសេសខណៈ​ដែលកម្ពុជា​កំពុង​ឈាន​ទៅ​ការ​ចាកចេញ​ពី​ឋានៈ​ជាប្រទេសអភិវឌ្ឍន៍តិចតួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

អ៊ីរ៉ង់ប្រាប់ BRICS ថា ជនស៊ីវិលជាង ៦ ០០០​នាក់ស្លាប់​និង​របួសក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជា-បារាំង វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ជាពិសេសការអភិវឌ្ឍវិស័យទឹកស្អាត

ជីវិតកម្សាន្ដ៤ នាទីutes មុន

បណ្ដើរគ្នាស្អិតរមួតបេះមិនចេញ V និង Park Bo Gum ត្រូវគេប្រដូចថា ជាគូស្នេហ៍ BL

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ដើម្បីប្រមូលហិរញ្ញវត្ថុឈានទៅដល់បញ្ចប់សំណង់ និងសំណងទាំងស្រុង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចលក់ដីបម្រុងទុកសង់វីឡាអភិវឌ្ឍន៍បន្ត ក្នុងតម្លៃទាបនៅបុរី ឡេង ណាវ៉ាត្រា 6A

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម