សេដ្ឋកិច្ច
អ្នកជំនាញអះអាង ជម្លោះព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមកើនឡើង
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ជាង ៤,៣៤ ពាន់លានដុល្លារ កើនឡើង ៧,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ជាមួយនិងទំហំនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ២,១៩ ពាន់លានដុល្លារ កើនឡើង ៨,២% ចំណែកវៀតណាមនាំចូលមកវិញ មានទំហំទឹកប្រាក់ ២,១៤% កើនឡើង ៦,៣%។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ថា ស្ថានភាពនៅចំពោះមុខ យើងមានជម្លោះព្រំដែនជាមួយប្រទេសថៃ ខណៈរដ្ឋាភិបាលកម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់ ២០ ពាន់លានដុល្លារ ក្នុងពេលឆាប់ៗខាងមុខ។ លោកថា៖ «ដោយសារមានជម្លោះដែនគោក វាធ្វើឱ្យចរន្តទំនិញដែលយើងធ្លាប់ទិញពីថៃ អាចជំនួសវិញដោយទំនិញមកពីវៀតណាម ឬម៉ាឡេស៊ី ឬកូរ៉េ»។

កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ ដែលនឹងចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់ដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ដោយសារកាកម្មង់ ការបញ្ជាទិញពីប្រទេសដែលមានតម្រូវការ ដំណើរការល្អ ធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តមានកំណើន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ ៧,៧៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ ជាង ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% និងវៀតណាមនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤% បើប្រៀបធៀបនឹងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


