ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាមាសពិភពលោក៖ តម្រូវការមាសកើនឡើង ៣% នៅត្រីមាសទី២
ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តម្រូវការមាសសកល រួមទាំងលើផ្សាររំលងបញ្ជ (OTC) បានកើនឡើង ៣ ភាគរយ ដល់ ១ ២៤៨ តោន ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ២៦ ភាគរយ រាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រោយពីឡើងដល់កំណត់ត្រាខ្ពស់បំផុត ៣ ៥០០ ដុល្លារ/អោន កាលពីចុងខែមេសា ដោយសារតែភាពមិនប្រាកដប្រជាសកល ដោយសារតែគោលនយោបាយពន្ធគយ និងបញ្ហាភូមិសាស្រ្តនយោបាយ ដែលដែលបានជំរុញលំហូរមាស ដែលគេចាត់ទុកជាទ្រព្យសុវត្ថិភាព។
ក្នុងត្រីមាសទី២ ដដែល តម្រូវការមាសដុំ បានកើនឡើងរហូតដល់ ២១ ភាគរយ។ យ៉ាងណាមិញ តម្រូវការសកលសម្រាប់គ្រឿងអលង្ការមាសវិញ បានធ្លាក់ចុះ ១៤ ភាគរយ មកនៅត្រឹម ៣៤១ តោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០២០ ដោយសារតម្លៃខ្ពស់បានធ្វើឱ្យអ្នកទិញមិនសប្បាយចិត្ត។
WGC បាននិយាយថា ការធ្លាក់ចុះភាគច្រើនដោយសារតែការធ្លាក់ចុះនៃការទិញប្រទេសចិន និងឥណ្ឌា។ ជាមួយគ្នានោះ ធនាគារកណ្តាលនៃប្រទេសផ្សេងៗក៏បានកាត់បន្ថយការទិញមាសចំនួន ២១ ភាគរយ មកនៅត្រឹម ១៦៦,៥ តោន នៅត្រីមាសទី១៕
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


