Connect with us

សេដ្ឋកិច្ច

តម្លៃមាសមានទំនោរធ្លាក់ចុះ ក្រោមឥទ្ធិពលការប្រកាសពន្ធគយអាមេរិក

បានផុស

នៅ

តម្លៃហាងឆេងមាសមានទំនោរធ្លាក់ចុះ នៅថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០២៥​បន្ទាប់ពីការប្រកាស​ពន្ធ​គយ​របស់សហ​រដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹង​ថា តម្លៃហាង​ឆេងមាសនៅថ្ងៃសុក្រនេះ មាននិន្នាការធ្លាក់ចុះ ដោយលោកបញ្ជាក់ថា ប្រសិន​បើ​ប្រទេស​ដែលមិនទាន់ចរចាច្រើនជាប្រទេសចរចា ទំនោតម្លៃហាងឆេងមាសនឹងអាច​ហក់ឡើង​ទៅ​​លើវិញ ប៉ុន្តែប្រសិនបើប្រទេសដែលចរចាច្រើនជាងប្រទេសមិនទាន់ចរចាតម្លៃហាងឆេងមាស អាចនឹងធ្លាក់ចុះ មូលហេតុដោយសារតែប្រទេសដែលចរចាជាមួយសហរដ្ឋអាមេរិកច្រើន មាន​ន័យ​​​ថា​កម្រិតពន្ធ គាត់បានចរចារគ្នាត្រូវហើយ ដែលមាសធ្លាក់ចុះហើយ។

លោកឡុង សំណាង បន្ថែមថា ព័ត៌មានអត្រាកំណើនការងារនៅអាមេរិកដែលចេញផ្សាយនៅថ្ងៃទី ០១ ខែសីហា នេះ ក៏មានឥទ្ធិពលទៅលើតម្លៃមាសផងដែរ ប្រសិនបើកំណើនឡើងតម្លៃ​មាស​នឹង​ធ្លាក់​ចុះ។

តម្លៃហាងឆេងមាសបានបើកផ្សារនៅក្នុង ៣៩៦៣ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រនេះ។ សម្រាប់ហាងលក់មាសនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤០០ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម