សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់ជាថ្មី ៤ ២៨៤ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតដល់ ៤ ២៨៤ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែព័ត៌មាននៃការត្រៀមកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងស្ថានភាពសង្គ្រាមពិភពលោកនៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិនិយោគគិន និងធនាគារធំៗ បានដឹងព័ត៌ មាននៃការដែលអាមេរិកត្រៀមទម្លាក់អត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញានេះ ពួកគាត់ចាប់ផ្ដើមដកលុយចេញពីការសន្សំយកការប្រាក់ ឬការប្រើលុយដុល្លារយកផលចំណេញ យកទៅទិញលើតម្លៃហាងឆេងមាស។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយលុយដុល្លារត្រូវតែធ្លាក់ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពលអត្រាការប្រាក់ ហើយក្នុងឆ្នាំនេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹងវានៅបន្តទៀត»។

លោក ឡុង សំណាង បានបញ្ជាក់ថា វិនិយោគិនជាច្រើនមើលឃើញថា ការប្រជុំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុក្រែន មិនអាចកើតមានឡើងនោះទេ ខណៈសន្ទុះការវាយប្រហាររវាងរុស្ស៊ី-អ៊ុយក្រែននៅតែបន្តកើនមាន ដែលធ្វើឱ្យតម្លៃមាសនៅតែបន្តកើនឡើង៕
គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤ ២៨៤ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤២៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


