សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់បំផុតជាង ៤៤៣៣ ដុល្លារ មួយតម្លឹង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
តម្លៃមាសបានបំបែកកំណត់ត្រាជាថ្មីដល់ ៤៤៣៣ ដុល្លារ ក្នុងមួយតម្លឹង នៅមុនពេលធនាគារកណ្ដាលសហរដ្ឋអាមេរិក កាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតឹងតែងនៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ឆ្លុះបញ្ចាំងអំពីអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈបាតុកម្មនៅនេប៉ាល់ជាដើម ដែលបានជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក រុញច្រានឱ្យតម្លៃមាសស្ទុះឡើង។
ម្យ៉ាងទៀត កំណើនការងារនៅអាមេរិកមិនមានការកើនឡើងនោះទេ ដែលរុញច្រានឱ្យលុយដុល្លារធ្លាក់ថ្លៃ ខណៈសេដ្ឋកិច្ចអាមេរិថយចុះ ដែលបញ្ជាក់ពីតម្លៃមាសបន្តកើនឡើង។

គិតត្រឹមម៉ោង ៨៖៣០ ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ ហាងឆេងមាសកំពុងជួញដូរនៅក្នុងតម្លៃ ៤ ៤៣៣ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៤០ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


