ព័ត៌មានអន្ដរជាតិ
វិស័យខុនដូនៅបាងកក ពឹងផ្អែកលើការទិញរបស់បរទេសកាន់តែច្រើនឡើងៗ
ការស្ទង់មតិលម្អិតនៃទីផ្សារអចលនទ្រព្យនៅទីក្រុងបាងកក ប្រទេសថៃ បានរកឃើញថា អ្នកទិញបរទេសកំពុងជួញជំរុញវិស័យខុនដូដែលសាងសង់ថ្មីរបស់ក្រុង ដោយរួមចំណែករហូតដល់ ១៨ ភាគរយ នៃយូនីត ដែលបានលក់ទាំងអស់កាលពីឆ្នាំមុន។

តួលេខនេះបង្ហាញពីការពឹងផ្អែកកាន់តែច្រើនឡើងៗលើការទិញរបស់ជនបរទេស ដោយវិលត្រឡប់ទៅរកនិន្នាការមុនសម័យកូវីដ១៩ ទោះបីជាតម្រូវការពីអតិថិជនក្នុងស្រុកធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្ដី។
យោងតាមលោក Sopon Pornchokchai ប្រធានទីភ្នាក់ងារកិច្ចការអចលនទ្រព្យ ជនបរទេសបានទិញខុនដូចំនួន ៥ ៧៤៨ យូនីត ក្នុងចំណោមខុនដូថ្មី ៣១ ៨៩៧ យូនីត ដែលបានលក់កាលពីឆ្នាំមុន នៅទីក្រុងបាងកក និងតំបន់ជុំវិញ។
លោក Sopon បានស្នើថា ខណៈការលក់ទាំងនេះផ្តល់ការជំរុញដល់ក្រុមហ៊ុនអភិវឌ្ឍន៍ រដ្ឋាភិបាលថៃគួរតែដាក់ចេញនូវបទប្បញ្ញត្តិថ្មីដើម្បីការពារអ្នកទិញក្នុងស្រុក និងគ្រប់គ្រងលំហូរចូលនៃមូលធនបរទេស។
លោកបានស្នើឱ្យកំណត់តម្លៃអប្បបរមាសម្រាប់អ្នកទិញបរទេស ដែលស្រដៀងនឹងច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី និងហាមប្រាមការលក់លំនៅដ្ឋានមួយទឹកដល់បរទេស ដែលមិនមែនជាពលរដ្ឋថៃ ដូចជាគោលការណ៍នៅអូស្ត្រាលីដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


