ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះមកវិញដើមសប្ដាហ៍នេះ ជុំវិញកំណើនការផ្គត់ផ្គង់
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះមកវិញ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ក្រោយកើនឡើងប្រចាំសប្ដាហ៍ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ជុំវិញកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៥៥ សេន ឬ ០,៧៨ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៩,៥៨ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ធ្លាក់ចុះ ៦២ សេន ឬ ០,៩៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៥,១០ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង ២ បានកើនឡើងជាង ៤ ភាគរយ ដែលជាកំណើនប្រចាំសប្ដាហ៍ខ្ពស់បំផុតរាប់តាំងពីខែមិថុនា ដោយសារតែកង្វល់នៃការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ក្នុងបរិបទជម្លោះអ៊ុយក្រែន និងភាពរឹងមាំនៃតម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ្នកជំនាញបានលើកឡើងថា តម្លៃប្រេងធ្លាក់ចុះនៅសប្ដាហ៍នេះ កើតឡើងចំពេលដែលអ្នកវិនិយោគិនរំពឹងពីកំណើននៃការផ្គត់ផ្គង់ជាថ្មី បន្ទាប់ពីតំបន់កួដនៃប្រទេសអ៊ីរ៉ាក់ បើកការនាំចេញប្រេងទៅកាន់តួកគីឡើងវិញនៅចុងសប្ដាហ៍ ក្រោយពីផ្អាកអស់រយៈពេលជាង ២ ឆ្នាំកន្លះ។ ការសម្រេចចិត្តនេះ នឹងអនុញ្ញាតឱ្យតំបន់កួដ នាំចេញប្រេងចន្លោះពី ១៨០ ០០០ – ១៩០ ០០០ បារ៉ែល/ថ្ងៃ ទៅកាន់កំពង់ផែ Ceyhan របស់តួកគី។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្រ្តីក្រសួងប្រេងកាតអ៊ីរ៉ាក់។
លើសពីនេះ មានសេចក្ដីរាយការណ៍ថា អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) គ្រោងនឹងជួបគ្នានៅថ្ងៃអាទិត្យខាងមុខ ដើម្បីពិភាក្សាគ្នាលើផែនការបង្កើនផលិតកម្មប្រេងថ្មី យ៉ាងហោចណាស់ ១៣៧ ០០០ បារ៉ែល/ថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


