សេដ្ឋកិច្ច
ក្រុមហ៊ុនវីរៈប៊ុនថាំ ចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង ៣ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប ៦
បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនវីរៈប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង ៣ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើបចំនួន ៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម។

ពាក់ព័ន្ធនិងការចុះកិច្ចសន្យានេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា សហគមន៍កសិកម្មទំនើបចំនួន ៦ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ មានសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបងចំនួន ៥ និងសហគមន៍កសិកម្មទំនើប នៅខេ្តបន្ទាយមានជ័យចំនួន ១ ផងដែរ។
ការចុះកិច្ចសន្យានេះ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវីរៈប៊ុនថាំ និងក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ដោយបានឯកភាពគ្នា ដើម្បីក្រុមហ៊ុនវីរៈប៊ុនថាំ ប្រមូលទិញស្រូវស្រង៉ែ ចំនួន ២ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប ហើយបច្ចុប្បន្ននេះក្រសួងបានប្រមូលសហគមន៍ បើគិតជាតួរលេខរួម មានសមាជិកប្រមាណ ១២០០ គ្រួសារ លើផ្ទៃដីទំហំ ១ ១៣៨ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ចំពោះកិច្ចសន្យានេះ គឺជាស្រូវស្រង៉ែស្រាល ដែលទិញស្រូវសើមចេញពីទីវាល ក្នុងតម្លៃចន្លោះពី ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលមានលក្ខណៈល្អប្រសើរ សមស្រប ផ្តល់ប្រាក់ចំពេញទៅដល់ប្រជាកសិករ។

ទន្ទឹមនេះ លោកឧកញ៉ា ស៊ូ វីរៈ ក៏បានបញ្ជាក់ដែរថា មូលហេតុដែលក្រុមហ៊ុន វីរៈប៊ុនថាំ ចាប់ដៃគូរជាសហគមន៍កសិកម្មទំនើបដោយសារតែមានការធានាច្បាស់លាស់ក្នុងការផ្គត់ផ្គង់ ព្រោះច្បាស់ណាស់ថា កន្លងមកយើងមិនមានសហគមន៍កសិកម្មទំនើប គឺពិបាកនៅក្នុងការចុះកុងត្រាជាមួយអតិថនរបស់យើងក្នុងទំហំមួយដែលធំ។
ដូច្នេះ ជាមួយនិងការធានាបាននូវគុណភាព និងតម្លៃ ជាមួយនិងសហគមន៍កសិកម្មទំនើបទើបអាចធ្វើទៅបាន មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏ចង់ចូលរួមជាមួយក្រសួងកសិកម្ម ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជួយដល់កសិករកម្ពុជា ឱ្យពួកគាត់មានភាពច្បាស់លាស់នៅក្នុងការផលិតស្រូវមកមានអ្នកទិញ និងទទួលបានប្រាក់ចំណូលពីការធ្វើកសិកម្ម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


