គ្រោះធម្មជាតិកំពុងវាយប្រហារប្រទេសថៃយ៉ាងដំណំ ដោយមានទាំងទឹកជំនន់ និងបំណាក់ដី ហើយខែក្រោយនេះ នឹងមានព្យុះថែមទៀតផង...
កងទ័ពជើងទឹកអាមេរិក បានចូលរួមជាមួយភ្នាក់ងារសង្គ្រោះបន្ទាន់ ក្នុងប្រតិបត្តិការជម្លៀសប្រជាជននៅទូទាំងរដ្ឋហាវ៉ៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត...
ទីក្រុងសៀងហៃ ប្រទេសចិនជម្លៀសមនុស្សជិត៣ម៉ឺននាក់ ខណៈត្រៀមប្រឈមនឹងព្យុះស៊ីក្លូនត្រូពិច Co-May និងការព្រមានអំពីរលកយក្សស៊ូណាមិ...
នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៨រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ឈានដល់បង្កឲ្យមានរលកយក្សស៊ូណាមិ ខណៈប្រទេសជាច្រើននៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក សុទ្ធតែប្រកាសអាសន្ននិងជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាព។ ក្នុងចំណោមនោះ ក៏មាន២ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ គឺឥណ្ឌូណេស៊ីនិងហ្វីលីពីនដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់។ បើតាមការចុះផ្សាយរបស់ BBC, នៅឥណ្ឌូណេស៊ី, ក្រៅពីមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសហើយនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្រុង Jayapura បានអំពាវនាវឲ្យមនុស្សបន្ថែមទៀត ត្រូវជម្លៀសចេញជាបន្ទាន់ ខណៈអ្នកនេសាទក៏មិនអនុញ្ញាតឲ្យចេញទូកដែរ។ មិនត្រឹមប៉ុណ្ណឹង ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានជំរុញឲ្យប្រជាជននៅក្នុងខេត្តចំនួន ៥ រួមមាន North Sulawesi, Gorontalo, North Maluku, Papua, និង West Papua ត្រូវជម្លៀសចេញពីតំបន់ឆ្នេរភ្លាមៗ និងកុំវិលត្រឡប់ទៅវិញឲ្យសោះរហូតដល់ការព្រមានត្រូវបានដកចេញ។ ហ្វីលីពីន បានជម្លៀសមនុស្សរាប់ម៉ឺននាក់ដូចគ្នា ខណៈមានការព្យាករថា ទឹករលកនឹងមានកម្ពស់ដល់ទៅមួយម៉ែត្រ ហើយតំបន់រងផលប៉ះពាល់មានដូចជា Albay, Aurora,...
អាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាមនិយាយថា អ្នកនាំចេញវៀតណាមដែលរងផលប៉ះពាល់អាចប្តឹងឧទ្ធរណ៍ទៅតុលាការរដ្ឋបាលជាន់ខ្ពស់តៃវ៉ាន់
រលកយក្សស៊ូណាមិបានមកដល់កោះហាវ៉ៃបន្ទាប់ពីការរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានកម្រិត ៨.៨ រ៉ីចទ័រវាយប្រហារនៅឧបទ្វីប Kamchatka របស់រុស្ស៊ី តែកោះ...
ប្រទេសថៃជួបគ្រោះមួយទៀតហើយ ដោយរោងចក្រកាំជ្រួចបានផ្ទុះ បណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស...