ព័ត៌មានអន្ដរជាតិ
ទីក្រុងសៀងហៃ ជម្លៀសមនុស្សជិត៣ម៉ឺននាក់ ខណៈប្រឈមនឹងព្យុះត្រូពិចនិងការគំរាមកំហែងពីរលកយក្សស៊ូណាមិ
ទីក្រុងសៀងហៃ ប្រទេសចិនជម្លៀសមនុស្សជិត៣ម៉ឺននាក់ ខណៈត្រៀមប្រឈមនឹងព្យុះស៊ីក្លូនត្រូពិច Co-May និងការព្រមានអំពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ នៅជិតឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters។

ព្យុះCo-May បានបោកបក់លើទីក្រុង Zhoushan ក្នុងខេត្ត Zhejiang នៅព្រឹកថ្ងៃពុធនេះ ជាមួយនឹងល្បឿនខ្យល់រហូតដល់ ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរសៀងហៃបានឆ្លើយតបយ៉ាងឆាប់រហ័សដោយជម្លៀសមនុស្សជាង២៨០,០០០នាក់ ដោយលុបចោលជើងហោះហើរជាង ៦៤០ នៅអាកាសយានដ្ឋាន Pudong និង Hongqiao របស់ទីក្រុងសៀងហៃ។ រួមជាមួយនិងផ្អាកសេវាកម្មសាឡាង និងការដាក់កម្រិតល្បឿនផ្លូវ និងផ្លូវដែក។ ទីក្រុងជិតខាងដូចជា Ningbo និង Hangzhou ក៏មានការរំខានដល់ការធ្វើដំណើរផងដែរ។
ទោះបីជា Co-May ខ្សោយជាងព្យុះទីហ្វុងក៏ដោយ ក៏ទីក្រុងសៀងហៃបានធ្វើការប្រុងប្រយ័ត្នយ៉ាងទូលំទូលាយ ព្រោះខ្លាចព្យុះនេះដូចការវាយប្រហារដោយផ្ទាល់ដ៏កម្រលើទីក្រុងនេះដូចព្យុះទីហ្វុង Bebinca កាលពីឆ្នាំមុន។ ព្យុះ Co-May ត្រូវបានគេរំពឹងថានឹងបោកបក់ម្ដងទៀតនៅជិតទីក្រុងសៀងហៃនៅថ្ងៃបន្ទាប់។

បន្ថែមលើក្តីបារម្ភ ឆ្នេរសមុទ្ររបស់ប្រទេសចិន ជាពិសេសទីក្រុងសៀងហៃ និង Zhoushan ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នរលកយក្សស៊ូណាមិ ជាមួយនឹងការព្យាករណ៍រលកសមុទ្រឡើងដល់កម្ពស់រហូតដល់ ១ ម៉ែត្រ ដែលបង្កឡើងដោយការរញ្ជួយដីនៅចម្ងាយឆ្ងាយរបស់រុស្ស៊ី។ មជ្ឈមណ្ឌលព្យាករណ៍បរិស្ថានសមុទ្រជាតិបានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមាននៅតាមផ្នែកខ្លះនៃឆ្នេរសមុទ្ររបស់ប្រទេសចិន ខណៈប្រទេសផ្សេងទៀត ដូចជាជប៉ុន និង រដ្ឋជាច្រើនរបស់អាមេរិកកំពុងប្រឈមនឹងហានិភ័យខ្ពស់ពីរលកស៊ូណាមិយក្សនេះ។
ទោះបីជាមានអាកាសធាតុមិនល្អក៏ដោយ Disneyland និង Legoland របស់ទីក្រុងសៀងហៃនៅតែបើកដំណើរខណៈកន្លែងទាក់ទាញទេសចរមួយចំនួនត្រូវបានផ្អាកក៏ដោយ។ អាជ្ញាធរនៅសៀងហៃនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការគំរាមកំហែងទាំងព្យុះ និងរលកយក្សស៊ូណាមិនៅតែបន្តកើតមាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


