KPT+
បង្កើតទម្លាប់រស់នៅជាមួយធម្មជាតិ ៥ នាទីក្នុង ១ ថ្ងៃ ដើម្បីសុខភាពផ្លូវចិត្ដ
ព្រៃឈើគឺជាកំណប់ទ្រព្យយ៉ាងមហាសាល សម្រាប់ជីវិតរស់នៅលើភពផែនដី មិនថាមនុស្ស សត្វនោះទេ គឺតែងតែពឹងផ្អែកលើជីវិតធម្មជាតិមួយនេះ។ តួយ៉ាងក្នុងពេលថ្មីៗនេះ មានការសិក្សាមួយបង្ហាញលទ្ធផលពីអត្ថប្រយោជន៍របស់ព្រៃឈើ គឺជាឱសថព្យាបាល កែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។

យោងតាមការបង្ហាញរបស់អ្នកស្រីសាស្ដ្រាចារ្យ Kirsten McEwan ឯកទេសផ្នែកសុខភាពផ្លូវចិត្ដ នៅសាកលវិទ្យាល័យ Derby ក្នុងចក្រភពអង់គ្លេស បានបង្ហាញថា ការប្រើប្រាស់ជីវិតរស់នៅជាមួយព្រៃឈើយ៉ាងហោចណាស់ឲ្យបាន ៥ ទៅ ១៥នាទីប្រចាំថ្ងៃ ឬ ១២០នាទីក្នុងមួយសប្ដាហ៍ គឺផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពផ្លូវចិត្ដ និងរាងកាយ។ ការចំណាយពេលវេលាបន្ដិចបន្ដួចតែអាចផ្ដល់មកវិញនូវគុណសម្បត្ដិយ៉ាងមហាសាល មកដល់សុខភាពរបស់យើង។
ការលើកឡើងរបស់អ្នកស្រី ស្រដៀងគ្នាទៅនឹងលទ្ធផលរបស់ក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Stanford របស់អាមេរិក ដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman បានធ្វើពិសោធន៍ទៅលើមនុស្សមួយក្រុមធ្វើដំណើរទៅកាន់តំបន់ធម្មជាតិ ព្រៃភ្នំ ដែលមានដើមឈើធំៗ ទឹកជ្រោះ ក្នុងរយៈពេល៩០នាទី។ លទ្ធផលបានបង្ហាញថា ពួកគេមិនត្រឹមតែអាចធ្វើឲ្យអារម្មណ៍តានតឹងធ្លាក់ចុះទាបប៉ុណ្ណោះទេ ថែមទាំងថយនូវអារម្មណ៍ក្រៀមក្រំ សោកស្តាយ និងតប់ប្រមល់ ព្រមទាំងឃើញថាខួរក្បាលមានភាពស្រស់ថ្លាឡើងវិញ។
អ្នកស្រីបន្ថែមទៀតថា ការផ្សារភ្ជាប់ជីវិតជាមួយនឹងព្រៃឈើ មិនចាំបាច់ទាល់តែឡើងភ្នំ ចូលព្រៃនោះទេ យើងអាចស្វែងរកកន្លែងណាមួយដែលមានបណ្ដុំដើមឈើអាចឲ្យយើងឆ្លងកាត់ អង្គុយលេង បន្ធូអារម្មណ៍ ដកដង្ហើមវែងៗ ផ្ដោតសំខាន់ទៅបរិយាកាសព្រៃឈើដែលជុំវិញខ្លួនយើង នោះយើងនឹងមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយស្ដ្រេស និង ភាពស្មុគស្មាញ។ ជាក់ស្ដែងណាស់ ធម្មជាតិ ព្រៃឈើ គឺស្ថិតនៅក្បែរខ្លួនយើង ដែលយើងគ្រាន់តែចំណាយពេលវេលាបន្ដិចបន្ដួចតែប៉ុណ្ណោះដើម្បីបង្កើតទំនាក់ទំនង និង អាចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។ មិនខ្វល់ថាយើងរស់នៅ ក្នុងទីក្រុងទំនើបស៊ីវិល័យណាក៏ដោយ ក៏អាចបង្កើតពេលវេលា ដើម្បីប្រើប្រាស់វិធីនេះជាប្រចាំបានដែរ។
មានពេលខ្លះ យើងក៏អាចបង្កើតទម្លាប់ប្រចាំថ្ងៃដូចជា ការឆ្លៀតពេលធ្វើដំណើរ ទៅធ្វើការ ទៅសាលា ការហាត់ប្រាណ យើងក៏អាចដើរកាត់ កន្លែងដែលជាតំបន់មានដើមឈើពណ៌បៃតង អាចនៅតាមដងវិថីដែលមានដាំដើមឈើអម និង ដើមផ្ដាចំរុះពណ៌ ក៏ជាផ្នែកមួយអាចទាក់ទាញអារម្មណ៍របស់យើងស្រស់ស្រាយបានដែរ។ បើស្ថិតក្នុងអាហារពេលល្ងាច មិនថាជាមួយគ្រួសារ ឬម្នាក់ឯងនោះទេ ក៏អាចផ្លាស់ប្ដូរបរិយាកាស នៅទីតាំងតាមតំបន់ដែលនៅក្បែរហើយមានបរិយាកាសធម្មជាតិរួមជាមួយ។

ជារួមការចំណាយពេលវេលាជាមួយនឹងធម្មជាតិ ព្រៃឈើ គឺជារឿងដែលសំខាន់ដែលយើងអាចធ្វើបានហើយផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខភាព ទាំងសា្មរតី និងរាងកាយ។ ដូច្នេះគួរតែចំណាយពេលវេលា យ៉ាងហោចឲ្យបាន ៥ ទៅ ១៥ នាទីជាមួយនឹងធម្មជាតិ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធម្មជាតិ។
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ ក៏ជួយសុខភាពខួរក្បាលដែរ
ចុចអាន៖ទម្លាប់ជាប្រចាំទាំង ៨ ដើម្បីកសាងទំនុកចិត្តលើខ្លួនឯងជាងមុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


