កូវីដ-១៩
អាជ្ញាធរខេត្តព្រមានចាត់វិធានការលើអាជីវករ និងឱសថស្ថានណាលក់ឡើងថ្លៃក្នុងវិបត្តិកូវីដ
អាជ្ញាធរខេត្តបន្ទាយមានជ័យប្រមានចាត់វិធានការផ្លូវច្បាប់លើអាជីវករ និងឱសថស្ថានណាដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃខុសធម្មតាក្នុងពេលប្រជាពលរដ្ឋកំពុងជួបបញ្ហាវិបត្តិការីករាលដាលជំងឺកូវីដ១៩។
រដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងថា ដើម្បីទប់ស្កាត់ដល់អាជីវករឆ្លៀតឪកាសធ្វើការតំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថក្នុងការអនុវត្តវិធានការបិតខ្ទប់ភូមិមួយចំនួននៅក្រុងប៉ោយប៉ែតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ ឯកជន ផ្សារទំនើប ផ្សារម៉ាត ឱសថស្ថាន ហាងលក់ភេសជ្ជៈ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ។
ដោយស្ថិតក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ក្នុងន័យនេះដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបន្ទាយមានជ័យមានវិធានការដូចខាងក្រោម១មិនត្រូវដំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ថ្លៃលើសឬថ្លៃហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ២ត្រូវអនុវត្តវិធានការអនាម័យ គុណភាព សុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
៣ត្រូវរៀបចំឲ្យមានម៉ាស ទឹកអាកុល សាប៊ូ ឬជែល សម្រាប់លាងដៃ និងរៀបចំឧបករណ៍វាស់កំដៅសម្រាប់អតិថិជន និងបុគ្គលិករបស់ខ្លួន នៅច្រកទ្វារចូលរៀងរាល់ថ្ងៃ ព្រមទាំងផ្ដល់ព័ត៌មានចាំបាច់អំពីជំងឺកូវី-១៩ ដល់បុគ្គលិក ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពបុគ្គលិករបស់ខ្លួន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការសុខាភិបាល ហើយក្នុងករណីមិនចាំបាច់កុំធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។
គោលបំណងអនុវត្តវិធានការទប់ស្កាត់ការឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ម្ចាស់ ឬអ្នកគ្រប់គ្រងផ្សាររដ្ឋ ឯកជន ត្រូវតាមដានត្រួតពិនិត្យអាជីវករ និងម្ចាស់អាជីវកម្មដ្ឋាន ក្នុងករណីពិនិត្យឃើញថា មានការលក់លើសថ្លៃ ឬថ្លៃហួសហេតុ ត្រូវចាត់វិធានការផាក ឬបញ្ឈប់ ឬដកអាជ្ញាប័ណ្ណជាបណ្ដោះអាសន្ន ឬស្ថាពរ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ ៖ វ៉ាន់ ណាង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង