កូវីដ-១៩
ខេត្តព្រះសីហនុ អំពាវនាវដល់អ្នកចូលរួមដង្ហែសព នៅវត្តឥន្ទញ្ញាណប្រញាប់រួសរាន់ទៅធ្វើតេស្តរកកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីដង្ហែសព នៅវត្តឥន្ទញ្ញាណហៅវត្តក្រោម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រញាប់រួសរាន់ទៅធ្វើតេស្តរកកូវីដ១៩ ព្រោះមានអ្នកចូលរួមឆ្លងកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានស្ត្រី២នាក់ គឺឈ្មោះ ធើង ពៅ អាយុ៤៥ឆ្នាំ និងឈ្មោះប៊ុន ផា ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅក្រុមទី១៤ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលរួមពិធីដង្ហែសពជីដូនទៅបូជា នៅវត្តឥន្ទញ្ញាណហៅវត្តក្រោម សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រដ្ឋបាលខេត្តបានបន្តថា ក្រោយពេលចប់ពិធីដង្ហែសពវេលាម៉ោង៣រសៀលស្ត្រីទាំង២នាក់ ខាងលើបានទៅសាលាបឋមសិក្សាផ្សារលើ ដើម្បីផ្ដល់វត្ថុសំណាក់វិភាគរកមេរោគកូវីដ១៩ហើយ ជាលទ្ធផលស្ត្រីឈ្មោះ ធើង ពៅ និងស្ត្រីឈ្មោះ ប៊ុន ផា មានវិជ្ជមានវីរុសកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោកលោកស្រី ដែលបានចូលរួមពិធីបុណ្យសពនោះឬធ្លាប់បានប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំង២នាក់ខាងលើ សូមប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ដើម្បីវិភាគរកកូវីដ១៩នៅវេទិកា៧មករា នៅរៀងរាល់ម៉ោងធ្វើការ។ បន្ថែមពីនេះ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការពាក់ព័ន្ធ ដែលមានការសង្ស័យសូមពិនិត្យសុខភាពផ្ទាល់ខ្លួនជាប្រចាំនិងត្រូវសម្រាកនៅផ្ទះដាច់តែឯងថែរក្សាអនាម័យខ្លួនជានិច្ចករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សា ក្អក កណ្ដាស់ ឈឺបំពង់ក និងមានកំហាកសូមប្រញាប់ទាក់ទងទៅក្រុមការងារឆ្លើយតបមន្ទីរសុខាភិបាលខេត្តឬមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុជាបន្ទាន់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មន្ទីរពេទ្យខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដម្នាក់ បានដើរពេញក្រុងសៀមរាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



