Connect with us

កូវីដ-១៩

មិនត្រឹមតែសួតទេ កូវីដធ្វើឲ្យខូចដល់ក្រពះ! អ្នកជំងឺយូរបំផុតនៅអង់គ្លេស ឈឺជាង១ឆ្នាំ ក្អួតរាល់ថ្ងៃ

បានផុស

នៅ

អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ម្នាក់ ដែលត្រូវបានគេគិតថាជាអ្នកជំងឺ ឈឺយូរជាងគេនៅចក្រភពអង់គ្លេស បានក្អួតចង្អោរជារៀងរាល់ថ្ងៃ។

This image has an empty alt attribute; its file name is skynews-jason-kelk-long-covid_5267049.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jason Kelk អាយុ៤៩ឆ្នាំមកពីទីក្រុង Leeds ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយអាការឈឺទ្រូងកាលពីខែមេសាឆ្នាំមុន ហើយគាត់ក៏បានតេស្តវិជ្ជមានជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is QVNIMTIwMzgxNjc2.jpg

គ្រូផ្នែកព័ត៌មានវិទ្យា នៅសាលាបឋមរូបនេះ មិនបានចាកចេញពីមន្ទីរពេទ្យឡើយ ចាប់តាំងពីពេលនោះមក។ គាត់ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនៅ៤៨ម៉ោងក្រោយ។

This image has an empty alt attribute; its file name is 42369030-9525597-image-m-6_1619702650180.jpg

ប៉ុន្តែដោយសារតែវីរុសកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាដល់ក្រពះរបស់គាត់ គាត់ក៏មានជំងឺក្រពះពោះវៀន ដែលបណ្តាលឲ្យគាត់ ក្អួតជាប្រចាំ។ គាត់ក៏នៅតែមិនអាចដើរបានដែរ បើគ្មានឧបករណ៍ជំនួយទេនោះ។

This image has an empty alt attribute; its file name is 42369028-9525597-image-a-4_1619702635535.jpg

យោងតាមការប៉ាន់ស្មានបានឲ្យដឹងថា ជំងឺកូវីដរយៈពេលយូរ ដែលរាប់បញ្ចូលទាំងមានអាការដកដង្ហើមខ្លី ខ្សោយសតិនិងឈឺសាច់ដុំជាដើម គឺបានកើតឡើងលើមនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលឆ្លងជំងឺនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីធ្ងន់ធ្ងរជាងនេះគឺកម្រមានណាស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ហួសចិត្ត! ប្រជាជនឥណ្ឌា សម្រុកទៅរកគ្រូធ្មប់ ដើម្បីដេញកូវីដ ចេញពីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម