កូវីដ-១៩
សប្បុរសជនសហរដ្ឋអាមេរិកផ្តល់អំណោយជូនពលរដ្ឋនៅសង្កាត់បឹងសាឡាងខណៈអ្នកស្លាប់និងឆ្លងជំងឺកូវីដច្រើន
បឹងសាឡាងជាសង្កាត់មួយរបស់ខណ្ឌទួលគោក ហើយសង្កាត់នេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់ថា ជាតំបន់ក្រហមដោយជំងឺកូវីដ-១៩ ។ គិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ចំនួន៥នាក់ហើយ និងមានអ្នកវិជ្ជមានកូវីដ-១៩ក៏បានកើនឡើងរហូតដល់ ៣០០នាក់ហើយដែរ ។

ទន្ទឹមនិងនេះ ដើម្បីជួយសម្រួលដល់ការលំបាកពលរដ្ឋនៅតំបន់នេះ សប្បុរសជននៅសហរដ្ឋអាមេរិក បានផ្តល់អំណោយជូនជាច្រើនរយគ្រួសារ ដែលមានទាំងស្បៀងអាហារ និងថវិកាផងដែរ ដើម្បីចែកលំលែកជីវភាពរបស់ពួកគាត់ ខណៈតំបន់នេះត្រូវបានបិទខ្ទប់។
ការផ្តល់អំណោយជូននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសានេះ នៅលើផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក ។

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមបឹងសាឡាងនេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគរថវិកាពីឧបាសក ឆាយ អ៊ីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឲ្យលោកជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន៣០០គ្រួសារ នៅភូមិ១៤ ចំនួន២០០គ្រួសារ និងភូមិ១៦ ចំនួន១០០គ្រួសារ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ១០ដុល្លារផង។

លោក ឯក ឃុនដឿន ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថមជាស្បៀងអាហារនិងថវិកាទាំងនេះ ដើម្បីចែកលំលែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់បឹងសាឡាងនេះ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ។

លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងដែរថា សង្កាត់បឹងសាឡាង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់ថា ជាតំបន់ក្រហមដោយជំងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ចំនួន៥នាក់ហើយ ។ ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩ វិញបានកើនឡើងរហូតដល់៣០០នាក់ហើយដែរ ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំនិង៣ការពារ។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ-១៩ឲ្យបាន ។

ក្រោយពីបញ្ចប់ពិធីចែកអំណោយនៅតំបន់ក្រហមបឹងសាឡាងនេះហើយ លោក ឯក ឃុនដឿន ក៏បានបន្តដឹកនាំក្រុមការងារ ចុះមកចែកជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅតំបន់ក្រហមមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិទី២១និង២៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់