កូវីដ-១៩
មួយព្រឹកនៅសង្កាត់ចាក់អង្រែក្រោម ពលរដ្ឋមកចាក់វ៉ាក់សាំងមានជាង ៧០០ នាក់
ភ្នំពេញ៖ លោកជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា ដោយគ្រាន់តែរយៈពេលមួយព្រឹក គ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនប្រជាពលរដ្ឋបានរហូតដល់៧០០នាក់។

នៅថ្ងៃទី១ខែឧសភា ជាថ្ងៃយុទ្ធនាការនៃការចាក់វ៉ាក់សាំង ដែលប្រមុខរាជរដ្ឋាភិបាលសម្រេចឲ្យគ្រូពេទ្យរបស់កងទ័ព ចុះមកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំមួយចំនួន។ ក្នុងនោះខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី១។ ដោយឡែកសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើដែលជាតំបន់លឿងទុំក៏តម្រូវឲ្យចាក់ដែរ។
លោកថា ពលរដ្ឋមានភាពសស្រាក់សស្រាំ ក្នុងការចូលរួមមកទទួលការចាក់វ៉ាក់សាំង ដើម្បីការពារមេរោគចម្លងកូវីដ១៩។

លោកចៅសង្កាត់ចាក់អង្រែក្រោម ក៏អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោមទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ រូតរះមកចាក់ថ្នាំដូសទី១ ដោយគ្រាន់តែយកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប្រជាពលរដ្ឋផ្ទាល់ខ្លួន១សន្លឹក។ នៅពេលមកដល់ទីតាំងចាក់ថ្នាំ ដែលស្ថិតនៅក្បែរសាលាសង្កាត់ គឺមកទទួលយកឯកសារពីក្រុមគ្រូពេទ្យយកទៅបំពេញ ហើយគ្រូពេទ្យបានសុំឲ្យបងប្អូនគូបពីអត្តសញ្ញាណបនចំនួន២សន្លឹក ដើម្បីទុកភ្ជាប់ជាមួយឯកសារ សម្រាប់ចាក់ថ្នាំដែលក្រុមគ្រូពេទ្យផ្តល់ជូន ងាយស្រួលចាក់លើកទី២៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន