Connect with us

កូវីដ-១៩

ទុកឲ្យស្លាប់! កូនលុតជង្គង់សំពះអង្វរ បន្ទាប់ពីប៉ូលិសឥណ្ឌា ផ្តាច់អុកស៊ីសែនពីម្តាយ យកទៅឲ្យអ្នកជំងឺពិសេស

បានផុស

នៅ

វាជារឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្តដែលនៅប្រទេសឥណ្ឌា មានការបែងចែករវាងអ្នកជំងឺកូវីដធម្មតា និងអ្នកជំងឺពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជនជាតិឥណ្ឌាម្នាក់បានស្លាប់ បន្ទាប់ពីប៉ូលិសដកយកអុកស៊ីសែនរបស់នាង ទៅឲ្យអ្នកជំងឺ VIP ម្នាក់ចំពេលមានកង្វះខាតធ្ងន់ធ្ងរ ហើយប្រព័ន្ធសុខាភិបាលកំពុងឈានទៅរកការដួលរលំនៅក្នុងប្រទេសនេះ។

វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញពីបុរសម្នាក់កំពុងយំ និងលុតជង្គង់សំពះអង្វរមន្រ្តី នៅខាងក្រៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងទីក្រុង Agra នៃរដ្ឋ Uttar Pradesh។

លោក Anmol Goyal អាយុ២២ឆ្នាំបានប្រាប់ប៉ូលិសថា “ម្តាយរបស់ខ្ញុំនឹងស្លាប់ ប្រសិនបើអ្នកដកអុកស៊ីសែនចេញ”។

គាត់និងប្អូនប្រុសអាយុ១៧ឆ្នាំ របស់គាត់បានរកអុកស៊ីសែនដោយខ្លួនឯង បន្ទាប់ពីមន្ទីរពេទ្យអស់ ដោយយកអុកស៊ីសែនទៅដាក់លើគ្រែរបស់ម្តាយ។

ប៉ុន្តែអុកស៊ីសែននោះ ត្រូវបានប៉ូលិសរឹបអូសយកទៅឲ្យអ្នកជំងឺសំខាន់ជាងនេះ។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត The Times of India ដែលបានចែកចាយវីដេអូនៅលើបណ្តាញសង្គម។

ពីរម៉ោងក្រោយមកម្ដាយរបស់ Goyals បានទទួលមរណភាព។

កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៩២,៤៨៨ករណីបន្ថែមទៀតនិងអ្នកស្លាប់៣,៦៨៩នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail 

ចុចអាន៖ រឹតតែធ្ងន់ធ្ងរ! ឥណ្ឌា បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ ២៤ម៉ោងចុងក្រោយ ៣,៦៨៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម