កូវីដ-១៩
អាមេរិក ប្រាប់ឲ្យឥណ្ឌា រៀនសូត្រពី ចិន ក្នុងការប្រយុទ្ធជាមួយកូវីដ
លោក Anthony Fauci ដែលជាទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា ឥណ្ឌាអាចរៀនសូត្រពីប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

លោក Fauci បានផ្តល់ដំបូន្មានស្តីពីវិធីដោះស្រាយស្ថានការណ៍ដ៏លំបាកនិងអស់សង្ឃឹមនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត The Indian Express ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
លោក Fauci បាននិយាយថា ការកសាងមន្ទីរពេទ្យបណ្តោះអាសន្ន ដូចមន្ទីរពេទ្យដែលត្រូវបានគេប្រើនៅក្នុងទីក្រុង អ៊ូហានកាលពីឆ្នាំមុន នៅពេលទីក្រុងកណ្តាលប្រទេសចិនមួយនេះ ក្លាយជាចំណុចកណ្តាលដំបូងគេនៃជំងឺរាតត្បាត គឺអាចជាវិធានការទប់ស្កាត់គ្រាអាសន្នមួយ។

លោកលើកឡើងថា “អ្វីដែលចិនបានធ្វើនៅពេលពួកគេមានវិបត្តិ អ្នកអាចចាំបាន។ ក្នុងរយៈពេលត្រឹមពីរបីថ្ងៃ ពួកគេបានសាងសង់ទីតាំងបន្ទាន់ទាំងនោះ ដែលបម្រើការជាមន្ទីរពេទ្យ”។
លោក Fauci ដែលក៏ជាប្រធានវិទ្យាស្ថានជាតិអាឡ័កស៊ីនិងជំងឺឆ្លងសហរដ្ឋអាមេរិកផងដែរនោះ បានចង្អុលទៅការប្រើប្រាស់វិធានការ Lockdown របស់ប្រទេសចិន ដោយលោកនិយាយថា “យើងដឹងថានៅពេលដែលចិន មានការផ្ទុះដ៏ធំមួយកាលពីមួយឆ្នាំមុន ពួកគេបានបិទទាំងស្រុង។ ហើយប្រសិនបើអ្នកបិទ អ្នកមិនចាំបាច់បិទរយៈពេលប្រាំមួយខែទេ។ អ្នកអាចបិទជាបណ្តោះអាសន្នដើម្បីបញ្ចប់វដ្តនៃការចម្លង”។

ទាំងប្រទេសឥណ្ឌានិងចិន មានប្រជាជនជាងមួយពាន់លាននាក់ និងមានតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន ថ្វីបើការផ្ទុះឡើងរបស់ប្រទេសចិននៅដើមឆ្នាំ២០២០ ភាគច្រើនត្រូវបានកំណត់ចំពោះទីក្រុងអ៊ូហាននិងផ្នែកផ្សេងទៀតនៃខេត្តហ៊ូប៉ីក៏ដោយ។
រដ្ឋាភិបាលបានហាមឃាត់ការធ្វើដំណើរចេញពីទីក្រុងនេះ ហើយក៏ដាក់បម្រាម ផងដែរនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។ នៅពេលនោះ វិធានការបែបនេះត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពីការអនុវត្តនិងដាក់ការត្រួតត្រាព្រំដែន ប្រទេសចិនបានកត់ត្រាការផ្ទុះឡើងបន្តិចបន្តួចប៉ុណ្ណោះក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

វិធានការសំខាន់ផ្សេងទៀតដែលលោក Fauci បានគូសបញ្ជាក់រួមមាន យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ការគ្រប់គ្រងយូរអង្វែង និងការទទួលបានការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ភ្លាមៗ ដូចជាអុកស៊ីសែន ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនិងឧបករណ៍ការពារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ មិនត្រឹមតែសួតទេ កូវីដធ្វើឲ្យខូចដល់ក្រពះ! អ្នកជំងឺយូរបំផុតនៅអង់គ្លេស ឈឺជាង១ឆ្នាំ ក្អួតរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


