Connect with us

កូវីដ-១៩

រឹតតែធ្ងន់ធ្ងរ! ឥណ្ឌា បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ ២៤ម៉ោងចុងក្រោយ ៣,៦៨៩នាក់

បានផុស

នៅ

ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣,៦៨៩នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកទល់ពេលនេះ មនុស្សចំនួន២១៥,៥៤២នាក់ហើយ បានស្លាប់នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមតួលេខដែលបញ្ចេញដោយក្រសួងសុខាភិបាល។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានរាយការណ៍ការឆ្លងចំនួន ៣៩២,៤៨៨ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលជារយៈពេល១១ថ្ងៃជាប់ មានការឆ្លងលើស៣០ម៉ឺនករណី។ តួលេខនេះ បានកើនលើស៤០ម៉ឺនករណីជាលើកដំបូង កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ករណីឆ្លងសរុប ១៩,៥៥៧,៤៥៧ករណី ត្រូវបានកត់ត្រានៅក្នុងប្រទេស ឥណ្ឌា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ឥណ្ឌា ក្លាយជាប្រទេសទី១លើលោក មួយថ្ងៃមានអ្នកឆ្លងកូវីដលើស ៤០ម៉ឺនករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម