កូវីដ-១៩
អគ្គមេបញ្ជាការរងកងទ័ព ប្រាប់ឲ្យរាយការណ៍ទៅសមត្ថកិច្ច ប្រសិនបើមានអ្នកយកលុយដើម្បីបានចាក់វ៉ាក់សាំង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនមានការយក លុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងតំបន់ក្រហម បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង គឺតម្រូវឲ្យបងប្អូនមកចាក់តាមលំដាប់លំដោយនៅទីកន្លែង ដែលបានកំណត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ចៀសវាងបាត់វិធានការការពារ និងតម្រូវឲ្យបងប្អូនបំពេញទម្រង់ចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ ហើយការបំពេញទម្រង់នេះ គឺដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្ដចាក់ ឬមិនស្ម័គ្រចិត្ត និងដើម្បីគ្រប់គ្រងទិន្នន័យ ចំនួនប្រជាពលរដ្ឋដែលបានចាក់ ហើយដើម្បីធ្វើបណ្ណចាក់វ៉ាក់សាំងសម្រាប់សម្គាល់ថា បុគ្គលម្នាក់ៗបានចាក់វ៉ាក់សាំងចំនួន២ដូសរួចហើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អស័យដ្ឋាន និងទីលំនៅច្បាស់លាស់។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់អនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងខណ្ឌចំនួន៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគឺ ខណ្ឌកំបូល,ខណ្ឌពោធិសែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


