Connect with us

កូវីដ-១៩

កម្មកររោងចក្រពីរនាក់ប្តីប្រពន្ធចេញពីភ្នំពេញ ទៅលេងស្រុកកំណើតនៅកំពង់ឆ្នាំង ប្តីរកឃើញវិជ្ជមានកូវីដ១៩ អ្នកជាប់ពាក់ព័ន្ធជាង ២០នាក់

បានផុស

នៅ

អធិការនគរបាលស្រុករលាប្អៀរ លោក ទឹម ចន្ទី បានឱ្យដឹងនៅល្ងាចថ្ងៃទី ០៣ ខែឧសភានេះថា កម្មករពីរនាក់ប្ដីប្រពន្ធធ្វើការនៅទីក្រុងភ្នំពេញ បានមកផ្ទះនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពេលពួកគេបានមកដល់ផ្ទះ រយៈពេលជាង២ម៉ោង ពួកគេបានទូរស័ព្ទទៅម្ដាយនៅឯភូមិគៀនតាម៉ា ឃុំកំពង់អូស ស្រុក​ជល​គីរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យម្ដាយនាំកូនស្រីពីរនាក់គឺកូនស្រីបងអាយុ៤ឆ្នាំ កូនស្រីប្អូនអាយុ ២ឆ្នាំ ដែលនៅនឹងម្ដាយឱ្យ មកផ្ទះនៅឯភូមិព្រៃខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលម្ដាយយកកូនមកដល់ផ្ទះ នៅក្មុងភូមិព្រៃខ្មែរ ដោយនឹក រលឹកកូនពេកគ្រាន់តែឃើញកូនម្តាយក៏ស្ទុះទៅអោបកូនទាំងពីរដោយមិនបាននឹកឃើញពីការឆ្លងកូវីដ១៩នោះឡើយ។

ស្របនិងពេលនោះរដែររថយន្តរបស់មន្ទីរសុខាភិបាលខេត្ត មកដល់ដឹកទាំងពីរនាក់ប្ដីប្រពន្ធទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកកូនស្រីទាំង២ នាក់ក៏ត្រូវម្ដាយយកត្រឡប់ ទៅផ្ទះនៅភូមិគៀនតាម៉ា វិញទាំងយប់។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣ ខែឧសភា នេះបានឲ្យដឹងថា ពីរនាក់​ប្ដីប្រពន្ធខាងលើនេះ ប្តីឈ្មោះ សំ សុភារិទ្ធ អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ T.L មានទីតាំងនៅកំបូល រាជធា​នីភ្នំពេញ នៅម្ដុំរោងចក្រចាក់ជីង ជាតំបន់ក្រហម។

នៅថ្ងៃទី១ ខែឧសភា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលក៏បានយកសំ ណាកទាំងពីរនាក់ប្ដីប្រពន្ធ ទៅពិនិត្យលុះនៅថ្ងៃទី២ ខែឧសភានេះ លទ្ធផលប្តី មានវិជ្ជមាន កូវីដ១៩ ឯស្ត្រីជាប្រពន្ធតេស្តលើកទី១លទ្ធផលអវិជ្ជមាន។

ដោយឡែកកូនស្រីទាំងពីរនាក់ និងអ្នកពាក់ព័ន្ធជាមួយប្ដីប្រពន្ធខាងលើនេះ ជាង ២០ នាក់ទៀត​នឹងត្រូវឱ្យយក​មកពិនិត្យសំណាកជាចាំបាច់ផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម