កូវីដ-១៩
ថៃ ពិចារណាអនុម័តប្រើប្រាស់វ៉ាក់សាំង ៣ បន្ថែមទៀត ខណៈកំពុងបើកយុទ្ធនាការចាក់ ៣ ក្រុមហ៊ុនរួចហើយ
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ថៃ រហូតមកដល់ពេលនេះ បានអនុម័ត វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ ហើយ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនចំនួន ៣ ទៀត កំពុងស្ថិតក្នុងដំណើរការ ចុះបញ្ជីប្រើប្រាស់ ។ នេះបើយោងតាម អគ្គលេខាធិការ FDA របស់ថៃ លោក Phaisan Dankhum បានឲ្យដឹងកាលពីថ្ងៃចន្ទ ។
លោក Phaisan បាននិយាយថា វ៉ាក់សាំងទាំង ៣ ដែលត្រូវបានអនុម័តប្រើប្រាស់រួចហើយ រួមមាន វ៉ាក់សាំង AstraZeneca ដែលត្រូវបាននាំចូល ដោយក្រុមហ៊ុន AstraZeneca Ltd របស់ប្រទេសថៃ និងរោងចក្រផលិតក្នុងស្រុក របស់ក្រុមហ៊ុន Siam Bioscience Ltd ។ បន្ទាប់មកវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវបាននាំចូល ដោយអង្គការឱសថរដ្ឋាភិបាល (GPO) និងចុងក្រោយ វ៉ាក់សាំង Johnson & Johnson ដែលត្រូវបាននាំចូល ដោយក្រុមហ៊ុន Janssen-Cilag Ltd ។
លោកបានបន្ថែមថា “FDA ថៃ ក៏កំពុងពិចារណា អនុម័តវ៉ាក់សាំង Moderna ដែលនឹងត្រូវបាននាំចូល ដោយក្រុមហ៊ុន Zuellig Pharma ហើយបានដាក់ឯកសារចុះបញ្ជីរួចហើយ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងនេះនៅក្នុងប្រទេសថៃ” ។
លោកបន្តថា “ទន្ទឹមនឹងនេះ មានក្រុមហ៊ុនចំនួន ២ ទៀត ក៏បានដាក់ឯកសារចុះបញ្ជីខ្លះៗហើយដែរ ក្នុងនោះក្រុមហ៊ុន Bio Genetech Ltd នឹងនាំចូលវ៉ាក់សាំង Covaxin របស់ឥណ្ឌា ខណៈក្រុមហ៊ុន Kingen Biotech Ltd នឹងនាំចូលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី” ។
លោក Phaisan បានបញ្ជាក់ថា ជាធម្មតា FDA ត្រូវចំណាយពេល ៣០ ថ្ងៃ ដើម្បីបញ្ចប់ដំណើរការអនុម័ត បន្ទាប់ពីឯកសារទាំងអស់ត្រូវបានដាក់ជូន ។
លោកបាននិយាយថា “FDA ថៃ នឹងពិចារណាដោយយកចិត្តទុកដាក់ លើគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព នៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីធ្វើឲ្យប្រាកដថា វាអាចត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីស្តង់ដារអន្តរជាតិ នៃវ៉ាក់សាំងត្រូវបានអនុម័ត” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ឃើញស្ថានភាពមិនស្រួល ថៃ ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេស ឥណ្ឌា
ចុចអាន ៖ ថៃ មានអ្នកស្លាប់ដោយសារកូវីដ ២៧នាក់ទៀត និងឆ្លង ១,៧៦៣ករណី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស