Connect with us

កូវីដ-១៩

ថៃ មានអ្នកស្លាប់ដោយសារកូវីដ ២៧នាក់ទៀត និងឆ្លង ១,៧៦៣ករណី

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ​(CCSA) នៅថ្ងៃអង្គការនេះ បានរាយការណ៍ មានការឆ្លងចំនួន១,៧៦៣ករណី និងអ្នកស្លាប់ចំនួន២៧នាក់។

អ្នកស្លាប់ថ្មីរួមមាន ៨នាក់នៅបាងកក, ៥នាក់នៅ Nonthaburi, ២នាក់នៅ Samut Prakan, ២នាក់នៅ Lamphun និងម្នាក់ៗនៅ Chonburi, Ubon Ratchathani, Pathum Thani, Nakhon Pathom, Buri Ram, Surat Thani, Nakhon Si Thammarat, Chainat, Nan និង Kamphaeng Phet។

អាយុរបស់អ្នកស្លាប់គឺចន្លោះពី២៥ដល់៩២ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។

ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៥៦២ករណីនៅបាងកក បន្ទាប់មក២០១ករណីនៅ Samut Prakan, ១៦៨ករណីនៅ Nonthaburi និង៩១ករណីនៅ Chonburi។

ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន១៣ករណីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១,៤៩០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៧២,៧៨៨ករណី ស្លាប់៣០៣នាក់ និងជាសះស្បើយ ៤២,៤៧៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ធ្ងន់ធ្ងរ! ថៃ ប្រកាសមានអ្នកស្លាប់ច្រើនបំផុតបំបែកកំណត់ត្រាថ្មី ខណៈឆ្លងជាង ២ពាន់ករណី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម