Connect with us

កូវីដ-១៩

ទីបំផុត WHO ទទួលស្គាល់ថា វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាពមែន!

បានផុស

នៅ

អ្នកជំនាញអង្គការសុខភាពពិភពលោកបានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ចំពោះមនុស្សពេញវ័យអាយុក្រោម៦០ឆ្នាំពិតមែន ប៉ុន្តែនៅខ្វះទិន្នន័យគុណភាព ស្តីពីហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់ WHO បានពិនិត្យវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ពីការសាកល្បងដំណាក់កាលទី៣នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី ទួរគីនិងឈីលី។

ការវាយតម្លៃនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញរបស់ SAGE បានបង្ហាញពីទំនុកចិត្តទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់សាំងកូវីដរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន ប៉ុន្តែមានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះក្នុងការការពារការឆ្លងរោគ។

SAGE បាននិយាយនៅក្នុងការវាយតម្លៃមួយ ដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ WHO ថា “យើងមានទំនុកចិត្តថា វ៉ាក់សាំង CoronaVac ចំនួន២ដូស គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ដល់៥៩ឆ្នាំ។

SAGE បានលើកឡើងពីគម្លាតភស្តុតាងនៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃនិងការវាយតម្លៃករណីមានប្រតិកម្ម។

គួរបញ្ជាក់ថា វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសចំនួន៣២ហើយ ជាមួយនឹងការចែកចាយចំនួន២៦០លានដូស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ វ៉ាក់សាំងក្រុមហ៊ុនមួយ បង្កើនភាពស៊ាំប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន តែត្រូវចាក់ខុសពីធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា១១ ម៉ោង មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម១៤ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

Sokha Hotels

ព័ត៌មានពេញនិយម