Connect with us

ព័ត៌មានជាតិ

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

បានផុស

នៅ

ខេត្តរតនគិរី ជាទឹកដីនៃសហគមន៍ជនជាតិដើមភាគតិច ដែលជំនឿ និងទំនៀមទំលាប់ត្រូវបានបញ្ចូលយ៉ាងជ្រៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេជាច្រើនជំនាន់មកហើយ។ សព្វថ្ងៃនេះ ទោះបីជាពួកគេស្លៀកពាក់ និងប្រកបរបរកសិកម្មស្រដៀងនឹងជនជាតិខ្មែរកណ្តាលក៏ដោយ ក៏ពួកគេនៅតែរក្សាភាសាកំណើតដដែល។ ចំណែកពិធីមង្គលការ និងពិធីបុណ្យផ្សេងៗរបស់ពួកគេ ធ្វើឡើងស្របតាមជំនឿប្រពៃណី រួមទាំងពិធីទាក់ទងនឹងការសាងសង់ ការរុះរើ និងការលក់ផ្ទះ។ ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនទាំងនេះត្រូវបានបន្សល់ទុកពីដូនតា ហើយនៅតែជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងករណីផ្ទះដែលពួកគេកំពុងរស់នៅមិនមានសេចក្តីសុខ ឬទុកចោលយូរឆ្នាំបណ្តាលឱ្យមានសមាជិកឈឺ ឬស្លាប់ ពួគគេនឹងលក់ផ្ទះចេញ ឬរុះរើធ្វើថ្មីជាដើម ដែលនេះជាអបិយជំនឿដែលបានប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ននេះ។

អ្នកស្រី លៀន នាង ជាជនជាតិដើមភាគតិចគ្រឹង អាយុ ៨៨ ឆ្នាំ បានសម្រេចលក់ផ្ទះរបស់ខ្លួនដែលមានអាយុកាល ៤០ឆ្នាំមកហើយ ធ្វើពីឈើ មានទទឹង ៧ ម៉ែត្រ× ៨ ម៉ែត្រ  ក្នុងតម្លៃ ៤លានរៀល។ ការសម្រេចលក់ផ្ទះនេះចោល ដោយសារប្តីរបស់ខ្លួនធ្លាក់ខ្លួនឈឺញឹកញាប់ ហើយទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនកន្លែងមិនជាសះស្បើយឡើយ ។ បើតាមអ្នកស្រី ជម្រើសចុងក្រោយបានទៅរកគ្រូទាយ ហើយគ្រូទាយប្រាប់ថា មានទំនាស់ជាមួយព្រលឹងដូនតាដោយសារទុកផ្ទះនេះចោលយូរពេក ទើបសម្រេចលក់ចេញ។

អ្នកស្រីប្រាប់ថា៖«ផ្ទះនេះឪក្មេកចែកឱ្យនៅក្រោយពេលរៀបការជាមួយស្វាមី ប៉ុន្តែពុំបានរស់នៅនោះទេ ពីព្រោះប្រឹងប្រែរកស៊ីឱ្យមានបាន ហើយទៅសាងសង់ផ្ទះខ្លួនឯង»។ អ្នកស្រីបន្តទៀតថា តាំងពីគាត់និងស្វាមី ចោលផ្ទះនេះអស់​រយៈពេល ២០ ឆ្នាំមកហើយ ពុំដែលបានទៅជូតសម្អាត និងរស់នៅ ហើយប្តីធ្លាក់ខ្លួនឈឺ ទោះទៅព្យាបាលនៅមន្ទីរពេទ្យច្រើនកន្លែងក៏មិនជាសះស្បើយដែរ។

អ្នកស្រីប្រាប់ឱ្យដឹងទៀតថា ផ្ទះនេះជាកម្មសិទ្ធិរបស់ឪពុកក្មេក ហើយសមាជិកក្នុងគ្រួសារនេះស្លាប់អស់ ៥នាក់ហើយ។ លើសពីនេះ អ្នកស្រីធ្លាប់រៀបចំកម្មវិធីផឹកស្រា ពិធីបែបប្រពៃណី ជួបជុំញាតិមិត្ត ដើម្បីឧទ្ទិសជូនដល់ព្រលឹងដូនតា ។

នៅក្នុងចំណោមផ្ទះជនជាតិដើមភាគតិចពីសម័យមុន សង់ឡើងដោយមានឈើប្រណីតៗ ដូចជាគគីរ កកោះ និងដើមឈើមានសាច់ល្អ មិនមានសត្វល្អិតស៊ីនោះទេ បើទោះបីទុកចោល ៣០ ទៅ ៤០ ឆ្នាំ ក៏ពុំមានពុកផុយដែរ។ ម្តាយឪពុក និយមប្រគល់ដី និងផ្ទះភូមិ ទៅឱ្យកូនពៅគេបង្អស់រស់នៅដើម្បីមើលថែរក្សាខ្លួន និងកាន់ជើងធូបនៅពេលខ្លួនស្លាប់ទៅ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទះចាស់ទាំងអស់នោះ គូរស្រករក្មេងជំនាន់ក្រោយពុំសូវរស់នៅនោះទេ។

ជាការកត់សម្គាល់មួយទៀត ជនជាតិដើមភាគតិច កម្រយកគូស្រករក្រៅពីមនុស្សនៅក្នុងភូមិ ឬមនុស្សក្រៅខេត្តរបស់ខ្លួនណាស់ ហើយបើរៀបការរួចតែងតែប្រឹងប្រែងកសាងផ្ទះនៅលើដីរបស់ខ្លួន ពីព្រោះខ្លាចដល់កូនចៅធំឡើង គ្មានផ្ទះសម្បែងរស់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

អបិយជំនឿជនជាតិដើមភាគតិច ដោយសារសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ សម្រេចចិត្តលក់ផ្ទះអាយុកាល ៤០ឆ្នាំ

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាព​ព័ត៌មាន​ជា​ភាសាបរទេស បង្កើន​ការ​ផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន

កីឡា១៧ នាទីutes មុន

លោក​ កែវ​ រ៉េមី​ បណ្ដុះស្មារតី​យុវជន​ឲ្យ​ស្រឡាញ់​កីឡា​ និង​ជៀស​ឲ្យ​ផុត​ពី​បងតូច-បងធំ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

កងកម្លាំង​អ៊ីស្រាអែល​រឹបអូស​ទូកដឹក​​ជំនួយ​នៅព្រំដែនហ្គាហ្សាឃាត់ខ្លួនបានសកម្មជនល្បីៗ

ព័ត៌មានជាតិ២៦ នាទីutes មុន

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្តមកកម្សាន្តតាមវាលខ្នងភ្នំ និងរមណីយដ្ឋានផ្សេងៗ ក្នុងរដូវកាលបៃតង នាខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម