Connect with us

ជីវិតកម្សាន្ដ

អតីត​ឪពុក​ក្មេក​ Yang Mi ចោទអតីតកូនប្រសា ថា ​មិនដែលខ្វល់ ឬបារម្ភពីកូនស្រីបង្កើត

បានផុស

នៅ

លោក Lau Dan ដែលជាឪពុករបស់តារាសម្តែងហុងកុង Hawick Lau បានចោទប្រកាន់អតីតកូនប្រសាស្រីរបស់គាត់ គឺតារាសម្តែង Yang Mi ពីការធ្វេសប្រហែសមើលថែកូនស្រីអាយុ ១១ឆ្នាំគឺនាងតូច Noemie Lau ដែលបច្ចុប្បន្នរស់នៅជាមួយឪពុករបស់នាង។

តារាសម្ដែងចិន Yang Mi. រូបថតរបស់ Instagram
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Dimsum Daily Lau Dan បានធ្វើការអះអាងជាច្រើននៅក្នុងបទសម្ភាសន៍ថា តារាស្រី វ័យ៣៨ឆ្នាំ មិនបានចូលរួមក្នុងការចិញ្ចឹមបីបាច់កូនស្រីឡើយ។ គាត់បានចង្អុលបង្ហាញថា នៅថ្ងៃឈប់សម្រាកបុណ្យទានម្ដងៗនាងមិនដែលហៅកូនស្រីទៅដើរកម្សាន្ត ចំណែកឯកូនក៏មិនដែលសួររកម្ដាយ ដែលនោះបានបង្ហាញពីទំនាក់ទំនងដ៏តឹងតែងរវាងអ្នកទាំងពីរ មិនសូវជាល្អប៉ុន្មានទេ។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក Lau Dan តារាសម្តែងតៃវ៉ាន់ Evonne Sie ដែលជាមិត្តជិតស្និទ្ធបានការពារតារាស្រីរូបនេះដោយពន្យល់ថា ជារឿយៗ Yang Mi ចែករំលែករូបថតជាមួយកូននាងជាលក្ខណៈឯកជន ហើយថាពួកគេតែងតែពិភាក្សាអំពីឪពុកម្តាយក្នុងអំឡុងពេលជួបគ្នាម្ដងៗ។ មិនតែប៉ុណ្ណោះ នាងបានទៅលេងកូនស្រីនៅហុងកុងជាច្រើនដង និងដោយប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនក៏ដោយ។

លើសពីនេះ Yang Mi ខ្លួននាងផ្ទាល់ធ្លាប់បាននិយាយទៅកាន់ឪពុកម្តាយក្មេកនៅក្នុងបទសម្ភាសន៍មួយថា នាងទៅសួរសុខទុក្ខកូនស្រីនៅពេលណាដែលអាចធ្វើទៅបាន ប៉ុន្តែមិនចូលចិត្តបង្ហាញពីពេលវេលា ឬលាតត្រដាងជីវិតឯកជនរបស់ Noemie Lau ។ Yang បាន​សង្កត់​ធ្ងន់​ថា គោល​ដៅ​ចម្បង​របស់​នាង គឺ​ចង់​ឲ្យកូន​ស្រី​ ​មាន​វ័យ​កុមារ​ធម្មតា​មិន​មាន​ការ​រំខានពីនរណាឡើយ។

សូមជម្រាបជូនថា Yang Mi បានចាប់ផ្តើមអាជីពសម្តែងតាំងពីកុមារភាព និងទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីនៅក្នុងរឿង «Palace» ដែលជារឿងប្រវតិ្តសាស្រ្តកាលឆ្នាំ ២០១១ ។ នាងត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងពី Four Dan Actresses របស់ប្រទេសចិន ដែលជាចំណងជើងដែលផ្តល់ទៅឲ្យតារាស្រីឆ្នើមដែលរកចំណូលបានច្រើនជាងគេរបស់ប្រទេស រួមមានតារាស្រី Xu Jinglei, Zhou Xun, Vicki Zhao និង Zhang Ziyi ។ ក្រោយអាជីពកាន់តែជោគជ័យល្បីសុះសាយ តួចិនរូបនេះបានរៀបការជាមួយលោក Hawick Lau ក្នុងឆ្នាំ ២០១៤ ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នានៅក្នុង ២០១៨ ។ បន្ទាប់ពីពួកគេបែកគ្នា ស្វាមីត្រូវបានផ្តល់សិទ្ធិឲ្យមើលថែកូនស្រីរបស់ពួកគេ៕

លោក Hawick Lau និងកូនស្រី, រូបភាព៖todayonline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម