ព័ត៌មានអន្ដរជាតិ
អាជីវកម្មម៉ាឡេស៊ីខ្វល់ពីផលប៉ះពាល់ពន្ធ ត្រាំ ខណៈការពន្យារជិតផុតកំណត់
ខណៈការពន្យារពេលអនុវត្តពន្ធបដិការនឹងផុតកំណត់នៅក្នុងរយៈពេល ១ ខែទៀត ក្រុមហ៊ុនអាជីវកម្មសម្រាប់ការនាំចេញរបស់ម៉ាឡេស៊ី បានសម្ដែងការព្រួយបារម្ភថា ពួកគេនឹងរងផលប៉ះពាល់យ៉ាងអវិជ្ជមាន ប្រសិនបើរដ្ឋាភិបាលខ្លួនបរាជ័យក្នុងការចរចាទម្លាក់ពន្ធ ២៤ ភាគរយ លើទំនិញម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Star។

ប្រធានសហព័ន្ធក្រុមហ៊ុនផលិតម៉ាឡេស៊ី (FMM) លោក Tan Sri Soh Thian Lai បានព្រមានថា សម្ពាធពន្ធ អាចបង្ខំក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុននៅក្នុងវិស័យដែលងាយរងគ្រោះដោយបម្រែបម្រួលនៃការចំណាយ និងពាក់ព័ន្ធផលិតកម្មសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក ឱ្យកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន។
លោកបានបន្តថា ឥទ្ធិពលរួមគ្នានៃការកាត់បន្ថយការបញ្ជាទិញ ការធ្លាក់ចុះនៃប្រាក់ចំណេញ និងសម្ពាធចំណាយដែលបន្តអូសបន្លាយ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើការនាំចេញរបស់ម៉ាឡេស៊ី។
សមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចម៉ាឡេ លោក Ahmad Yazid Othman បាននិយាយថា ជាគោលការណ៍ ជំហររបស់ក្រុមប្រឹក្សានេះគឺថា ម៉ាឡេស៊ីត្រូវតែទទួលយកពន្ធគយ ដែលនឹងត្រូវអនុវត្ត។ លោកបានបន្តថា៖ «យើងសង្ឃឹមថារដ្ឋាភិបាលនឹងចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ហើយត្រូវត្រៀមខ្លួនថា ពន្ធនឹងកើនឡើង»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


