Connect with us

កូវីដ-១៩

ក្រុមគ្រូពេទ្យ​ជួរមុខ​ពេទ្យ​រុស្សី​ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​វិជ្ជមាន​កូ​វីដ១៩​ម្នាក់​ ដែល​មានកូន​ទទឹង​ពោះ​និង​ទឹកភ្លោះ​រីង​អស់​ ដោយ​ជោគជ័យ

បានផុស

នៅ

​​ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​រុស្សី​ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់​ មានកូន​ទទឹង​ពោះ និង​ទឹកភ្លោះ​រីង​អស់​ ដោយ​ជោគជ័យ​និង​មាន​សុខ​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​សាស្ត្រាចារ្យ ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​)​បាន​ឲ្យ​ដឹងថា​ អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ ​ដែល​មាន​មាន​កូន​ទទឹង​ពោះ និង​ទឹកភ្លោះ​រីង​អស់នេះ​បញ្ជូន​មកពី​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក នៅ​វេលា​ម៉ោង​២:១០​ព្រឹក​ថ្ងៃទី ០៦​ខែ ខែ​ឧសភា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ខិតខំ​ប្រឹងប្រែង​វះកាត់​សម្រាលកូន​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ និង​សុខ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​។​ លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ នេះ​ជា​កូន​ទី ១០​ហើយ ដែល​មន្ទីរពេទ្យ​បាន​សម្រាល​ជូន​អ្នកជំងឺ​កូ​វីដ ១៩​។​

​លោក​សាស្ត្រាចារ្យ​បាន​បន្តទៀតថា ​កាលពី​យប់​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​ កន្លងទៅ ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​សម្រាលកូន​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ០២ នាក់​ទៀត ដោយ​ម្នាក់​សម្រាល​ដោយ​ធម្មជាតិ និង​ម្នាក់ទៀត​ដោយ​វះកាត់​បាន​ដោយ​ជោគជ័យ និង​សុខ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​ផងដែរ​។ លោក​សាស្ត្រាចារ្យ ងី ម៉េង​ បាន​បញ្ជាក់ថា​« តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ជូនពរ ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ ទទួល​បាន​នូវ​សុខភាព​ល្អ និង​សុវត្ថិភាព ជៀស​ផុស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​»​។

​គួរ​បញ្ជាក់ថា​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ជា​មន្ទីរពេទ្យ​លេចធ្លោ​មួយ​ដែល​បាន​ជួយ​ព្យាបាល​ជំងឺ​កូ​វីដ១៩​ បានជា​សះស្បើយ​យ៉ាង​ច្រើន​ហើយ​ បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ដាក់​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ណា​ ដែល​មាន​ភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ដឹងថាហានិភ័យខ្ពស់ តែមន្ត្រីសមត្ថកិច្ចនៅតែចុះជួយប្រជាពលរដ្ឋ រហូតឆ្លងកូវីដខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម