Connect with us

កូវីដ-១៩

ឥណ្ឌា ស្នើក្រុមហ៊ុនផលិតអុកស៊ីសែនបញ្ឈប់ការផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាល ហើយត្រូវផ្ដល់ឲ្យតែមន្ទីរពេទ្យ និងគ្លីនិករបស់ខ្លួនតែប៉ុណ្ណោះ

បានផុស

នៅ

រដ្ឋាភិបាលតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យក្រុមហ៊ុនផលិត បញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែន ដល់អង្គការសប្បុរសធម៌ និងបានបញ្ជាឲ្យ បុគ្គលិកពេទ្យនៅតាមស្ថាប័នសុខាភិបាលរដ្ឋាភិបាល បញ្ឈប់ការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។

បទបញ្ជានេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង នៅក្នុងតំបន់មួយនេះ ដែលកំពុងមានជម្លោះជាច្រើនឆ្នាំ ក៏ដូចជាករណីឆ្លង នៃជំងឹកូវីដ ១៩ កាលពីពេលកន្លងមកនេះ ។

បទបញ្ជារបស់ស្នងការរងរដ្ឋធានី Srinagar បានស្នើឲ្យក្រុមហ៊ុនផលិតអុកស៊ីសែន នៅក្នុងទីក្រុង បញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែន ដល់សង្គមឯកជន ឬអង្គការក្រៅរដ្ឋាភិបាលណាមួយ ហើយត្រូវផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងគ្លីនិកតែប៉ុណ្ណោះ ។

ទន្ទឹមនោះ អង្គការសម្បុរសធម៌ អាចផ្គត់ផ្គង់អុកស៊ីសែនបាន លុះត្រាតែមានការយល់ព្រមពីស្នងការរដ្ឋ  Srinagar ដោយយោងតាមបទបញ្ជា ដែលបាននិយាយថា “ការគ្រប់គ្រងអុកស៊ីសែនវេជ្ជសាស្ត្រ បានក្លាយជារឿងសំខាន់ ដោយសារតែកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឹកូវីដ ១៩” ។

បន្ថែមពីនេះ បទបញ្ជាមួយទៀតរបស់ នាយកសេវាសុខាភិបាល ក៏ព្រមានពីការចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងបុគ្គលិកសុខាភិបាលណាមួយ នៅក្នុងស្ថាប័នរដ្ឋាភិបាល ដែលបានរកឃើញនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។

រឿងរ៉ាវអាក្រក់ៗកំពុងកើនឡើង នៃការអសមត្ថភាពរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការដោះស្រាយរលកទី ២ ដ៏អាក្រក់ នៃជំងឺកូវីដ ១៩ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២១ លានករណី និងមានអ្នកស្លាប់ជាង ២៣ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ្នកជំងឺកូវីដ ឥណ្ឌា ត្រូវដាក់ឲ្យដេកគ្រែមួយ៤នាក់ ហើយគ្រូពេទ្យបង្ខំចិត្តយកសពទៅបូជាដោយខ្លួនឯង

ចុចអាន ៖ អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម