កូវីដ-១៩
វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់កូវីដ ចេញពីពិភពលោក
ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅតែបន្តវាយប្រហារខ្លាំងក្លានៅលើពិភពលោកនោះ ក្រុមហ៊ុននានាបានបង្កើតវ៉ាក់សាំងដើម្បីយកឈ្នះជំងឺនេះ។
អង់គ្លេសជាប្រទេសដំបូងគេលើលោកដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងខណៈប្រទេសដទៃទៀតកំពុងធ្វើការសាកល្បង។

មនុស្សនៅទូទាំងពិភពលោកកំពុងមានក្តីសង្ឃឹមថា មានតែវ៉ាក់សាំងប៉ុណ្ណោះ ដែលអាចធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃប្រែមករកសភាពធម្មតាវិញ។
កម្ពុជាថ្មីសូមបង្ហាញលម្អិតអំពីវ៉ាក់សាំងកូវីដធំៗទាំង៦ដែលជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការយកឈ្នះវីរុសកូរ៉ូណា៖
១. វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាពចន្លោះពី៦២ទៅ៩០ភាគរយ
– អាចទុកក្នុងសីតុណ្ហភាពទូរទឹកកកកធម្មតាបាន
– តម្លៃក្នុងមួយដូស៤ដុល្លារ
២. វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាព៩៥ភាគរយ
– អាចទុកក្នុងសីតុណ្ហភាព -២០អង្សាសេបានរហូតដល់ទៅ៦ខែ
– តម្លៃក្នុងមួយដូស៣៣ដុល្លារ
៣. វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាព៩៥ភាគរយ
– ត្រូវទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ
– តម្លៃក្នុងមួយដូស១៥ដុល្លារ
៤. វ៉ាក់សាំង Sputnik V របស់វិទ្យាស្ថាន Gamaleya

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាព៩២ភាគរយ
– អាចទុកក្នុងសីតុណ្ហភាពទូរទឹកកកកធម្មតាបាន
– តម្លៃក្នុងមួយដូស១០ដុល្លារ
៥. វ៉ាក់សាំង Sinopharm របស់ចិន

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាព៧៩ភាគរយ
– អាចទុកក្នុងសីតុណ្ហភាពចន្លោះ២ទៅ៨អង្សាសេ
– តម្លៃប្រហែល១៤៥ ដុល្លារសម្រាប់២ដូស
៦. វ៉ាក់សាំង Sinovac របស់ចិន

– ម្នាក់ត្រូវចាក់ចំនួន២ដូស
– ប្រសិទ្ធភាពចន្លោះ ៥០ទៅ ៨០ភាគរយ
– អាចទុកក្នុងសីតុណ្ហភាពចន្លោះ២ទៅ៨អង្សាសេ
– តម្លៃខុសៗគ្នាតាមប្រទេស
៧. វ៉ាក់សាំង Johnson & Johnson របស់អាមេរិក

– ម្នាក់ត្រូវចាក់ចំនួន១ដូស
– ប្រសិទ្ធភាព៦៦,៣ភាគរយ
– អាចទុកក្នុងសីតុណ្ហភាពចន្លោះ២ទៅ៨អង្សាសេ
– តម្លៃក្នុងមួយដូស១០ដុល្លារ
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Trump ចង់ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍ដែរតែថា មិនចាំបាច់ទេព្រោះគាត់ឈ្នះជំងឺនេះរួចទៅហើយ
ចុចអាន៖ កម្ពុជាគ្រោងទិញវ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


