កូវីដ-១៩
ថ្មីទៀតហើយ! ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ ចូលរួមពិធីដង្ហែសពមេដឹកនាំសាសនាឥស្លាម ភាគច្រើនគ្មានពាក់ម៉ាស់និងមិនរក្សាគម្លាត (មានវីដេអូ)
ថ្វីបើមានបម្រាមរឹតត្បិតវីរុសកូវីដ-១៩ក៏ដោយ ក៏ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងស្រុក Badaun នៃរដ្ឋ Uttar Pradesh ដើម្បីគោរពដល់បព្វជិតឥស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri ក្នុងពិធីបុណ្យសពរបស់គាត់។

កាលពីថ្ងៃចន្ទទី១០ខែឧសភា ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនារូបនេះ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។

ឃ្លីបវីដេអូនៃការដង្ហែសពនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម។ វីដេអូបានបង្ហាញពីមនុស្សជាច្រើន មិនមានពាក់ម៉ាស់ ហើយក៏មិនគោរពវិធានការគម្លាតសង្គមផងដែរ។

កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

នេះជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីប្រចាំថ្ងៃថ្មី ត្រូវបានគេរាយការណ៍ទាបជាង៤០០,០០០ករណី។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Van Vann
ប្រភព៖ Times of India
ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


