កូវីដ-១៩
រកឃើញកម្មកររោងចក្រជាង១០០នាក់ឆ្លងជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ
យោងតាមរបាយការណ៍ស្តីពីការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩របស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧៩នាក់នៅក្នុងរាជធានីភ្នំពេញនោះ ក្នុងនោះមានបងប្អូនជាកម្មករកម្មការិនីធ្វើការនៅរោងចក្រមានប្រមាណជាង១០០នាក់ផងដែរ។
បើតាមរបាយការណ៍ដដែលបានបន្តថាក្នុងចំណោមកម្មកររោងចក្រជាង១០០នាក់ដែលមានឆ្លងជំងឺកូវី១៩នេះ ភាគច្រើនជាកម្មករបម្រើការងារនៅតាមរោងចក្រនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ជាតំបន់ក្រហម ពិសេសរោងចក្រT&K មានឆ្លងច្រើនជាងគេ។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានឲ្យដឹងកាលពីខែមុនថា មានកម្មករកម្មការិនីចំនួន១៦៧៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១៥៩៨នាក់ បានឆ្លងជំងឺកូវីដ១៩ នៅតាមរោងចក្រសហគ្រាសចំនួន២០៦រោងចក្រ។
ក្នុងចំណោមកម្មករឆ្លងទាំងនោះ មានឆ្លងនៅរាជធានីភ្នំពេញចំនួន១៣៤រោងចក្រ ខេត្តកណ្តាលចំនួន២៣រោងចក្រ តាកែវ២៣រោងចក្រ ព្រះសីហនុ១៦រោងចក្រ កំពង់ចាម១រោងចក្រ និងកំពង់ឆ្នាំង១រោងចក្រ។
បើតាមក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៧២នាក់នៅទូទាំងប្រទេស ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៦៩នាក់ និងករណីអ្នកដំណើរមកពីបរទេសចំនួន៣នាក់ និងជាសះស្បើយចំនួន៣៦៩នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២០៦៩៥នាក់ អ្នកជាសះស្បើយចំនួន៨៥៣៩នាក់និងអ្នកស្លាប់បាត់បង់ជីវិតចំនួន១៣៦នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន