Connect with us

កូវីដ-១៩

អ្នក​ឆ្លងថ្មី​ថយចុះ ២៦ នាក់ ខណៈ​អ្នកជំងឺ ៦ នាក់​ទៀត​បាន​ស្លាប់

បានផុស

នៅ

ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤៦នាក់ទៀតនៅ​ព្រឹកនេះ ដោយ​មាន​អ្នក​ជាសះស្បើយ ៩៨០ នាក់ និងស្លាប់ចំនួន ៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ផ្អែក​លើ​តួលេខអ្នក​ឆ្លង​ប្រកាស​នៅ​ថ្ងៃនេះមានការ​ថយចុះ ២៦​ នាក់ ខណៈទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ចេញ​​ម្សិលមិលនេះ​មានអ្នកឆ្លង ៤៧២ នាក់។

យ៉ាងណាមិញ អ្នកជំងឺ​ជាសះស្បើយចេញ​ពី​មន្ទីរពេទ្យ​​មានរហូត​ដល់​​ ៩៨០ នាក់ ជា​ចំនួនដ៏​ច្រើន​ដែល​ជួយ​សម្រាល​បន្ទុកការព្យាបាលនៅ​តាមមន្ទីរពេទ្យ។

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានចំនួនអ្នក​ឆ្លងសរុប ២១ ១៤១ នាក់ អ្នកជាសះស្បើយ​ចំនួន ៩ ៥១៩ នាក់ និង​អ្នក​ស្លាប់ ១៤២ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម