កូវីដ-១៩
ពលរដ្ឋអាមេរិករីករាយ ខណៈCDCប្រកាសមិនចាំបាច់ពាក់ម៉ាស់សម្រាប់អ្នកចាក់វ៉ាក់សាំងរួច
ប្រជាជនដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩គ្រប់ចំនួនមិនចាំបាច់ពាក់ម៉ាស់ទេ ប្រសិនបើមិនចង់នៅពេលពួកគេជួបជុំទាំងក្នុង និងក្រៅផ្ទះ សូម្បីតែគម្លាតសង្គមក៏មិនចាំបាច់អនុវត្តដែរ ប៉ុន្តែលើកលែងនៅក្នុងកាលៈទេសៈជាក់លាក់។ នេះបើតាមនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍។
លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលបាននិយាយក្នុងសន្និសីទនៅសេតវិមានថា ៖«ប្រសិនបើលោកអ្នកបានចាក់វ៉ាក់សាំងគ្រប់ហើយ លោកអ្នកអាចចាប់ផ្តើមធ្វើអ្វីដែលលោកអ្នកបានឈប់កំឡុងពេលកូវីដ-១៩វិញ។ យើងទាំងអស់គ្នាទន្ទឹងរង់ចាំពេលវេលាដែលត្រឡប់មកធម្មតាវិញ»។

លោកស្រីវេជ្ជបណ្ឌិត Walensky មានប្រសាសន៍ដោយមានការសំអាងលក្ខណៈវិទ្យាសាស្ត្រថា ៖«ហៅវាជាពេលវេលាដ៏រីករាយ និងអស្ចារ្យ។ អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយអាចចូលរួមកម្មវិធី ជួបជុំទាំងក្នុង និងក្រៅ ទោះជាមនុស្សតិចក្តី ច្រើនក្តី គឺអាចបានទាំងអស់ ដោយមិនចាំបាច់ពាក់ម៉ាស់ ឬគម្លាតសង្គមឡើយ»។
ការលើកឡើងខាងលើគឺលោកស្រីសំអាងលើការសិក្សា៣ដែលមួយធ្វើនៅប្រទេសអ៉ីស្រាអែល និងពីរទៀតធ្វើនៅសហរដ្ឋអាមេរិកដែលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព។
ការសិក្សានៅប្រទេសអ៉ីស្រាអែលដែលត្រូវបានចេញផ្សាយនៅទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិកបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព៩៧%ប្រឆាំងនឹងមេរោគកូវីដ-១៩ និងមានប្រសិទ្ធភាព៨៦%ប្រឆាំងនឹងការឆ្លងដែលបានធ្វើទៅលើបុគ្គលិកសុខាភិបាលជាង៥ពាន់នាក់។
ព័ត៌មាននៃការឆ្លងទម្លុះក្នុងចំណោមប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់គឺមានមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមមនុស្សជាង១១៧លាននាក់នៅអាមេរិកដែលបានចាក់វ៉ាក់សាំងគ្រប់ឥឡូវនេះ។

លោកស្រី Walensky បានកត់សំគាល់ថា ៖«លទ្ធផលនៃការឆ្លងមេរោគនេះមានកម្រទាបណាស់ រយៈពេលខ្លីជាងមុន និងទំនងជាមានហានិភ័យទាបនៃការចម្លងទៅអ្នកដទៃ»។
ទោះជាយ៉ាងណា លោកស្រី Walensky បានព្រមានថា សម្រាប់អ្នកមានប្រព័ន្ធភាពស៊ាំខ្សោយគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលឈប់ពាក់ម៉ាស់។
លោកស្រីបានបញ្ជាក់ថា តម្រូវការឲ្យពាក់ម៉ាស់គឺនៅពេលធ្វើដំណើរ តាមរថយន្តក្រុង រថភ្លើង យន្តហោះ និងមធ្យោបាយធ្វើដំណើរសាធារណៈ។ សេចក្តីណែនាំសម្រាប់ការធ្វើដំណើរនឹងធ្វើបច្ចុប្បន្នភាពនៅពេលវិទ្យាសាស្ត្រចេញ។
លោកស្រីវេជ្ជបណ្ឌិតក៏មានប្រសាសន៍ថា ៖«កាលពីឆ្នាំមុនបានបង្ហាញឲ្យយើងដឹងថា វីរុសនេះមិនអាចប៉ាន់ស្មានបានឡើយ ដូច្នេះប្រសិនបើមានរឿងអ្វីមិនល្អ តែងតែមានពេលដែលយើងត្រូវតែធ្វើការកែប្រែនូវអនុសាសន៍ទាំងអស់នេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


