កូវីដ-១៩
អ្នកសារព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ បានស្លាប់ក្រោយឆ្លងកូវីដ១៩
បុគ្គលិកទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកសារព័ត៌មាន លោក អ៊ុក សំអាង បានស្លាប់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩។

ប្រភពពីបុគ្គលិកអាស៊ីអាគ្នេយ៍ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា “គ្រូពេទ្យប្រាប់ប្រពន្ធគាត់ ( អ៊ុក សំអាង) លោក អ៊ុក សំអាង អស់កូវីដហើយ តែសួតមួយចំហៀងមានលក្ខណៈធ្ងន់ធ្ងរ កាលពី៣ថ្ងៃមុនគាត់ក្រោកបានធម្មតា បន្ទាប់ពីសន្លប់កាលពីខែមុន ក្រោយមកពេទ្យប្រាប់ថាឱ្យដូរថ្នាំដើម្បីព្យាបាលបានមួយថ្ងៃស្រាប់តែគាត់សន្លប់ម្តងទៀតរយៈពេល២ថ្ងៃទើបស្លាប់”។
ប្រភពពីអតីតបុគ្គលិកបម្រើការងារនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា ការឆ្លងជំងឺកូវីដរបស់លោក គឺផ្តើមចេញពីជំងឺគ្រុនពោះវៀន ហើយទៅដេកពេទ្យឯកជនព្យាបាល ចេញមកផ្ទះវិញក៏ឆ្លងតែម្តង គួបផ្សំគាត់មានជំងឺទឹកនោមផ្អែមផង។
ចំពោះមូលហេតុនៃការស្លាប់មិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ពីក្រសួងសុខាភិបាលនៅឡើយទេ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពីខែមេសាបានប្រកាសឱ្យអ្នកពាក់ព័ន្ធនឹងបុគ្គលិកទូរទស្សន៍អាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី ០១ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដោយឡែក និងតាមដានសុខភាពរបស់ខ្លួន បន្ទាប់ពីរកឃើញបុគ្គលិកបម្រើការងារនៅទីនេះរកឃើញវិជ្ជមានកូវីដ១៩៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


