កូវីដ-១៩
ទើបត្រឡប់មកពីប្រទេសថៃ អាជ្ញាធរយកទៅធ្វើចត្តាឡីស័ក បែរជាលួចរត់គេចខ្លួន
យុវជនម្នាក់ ទើបត្រឡប់មកពីប្រទេសថៃវិញកាលពីថ្មីៗ ហើយត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត បាននាំយកទៅធ្វើចត្តាឡីស័កនិមិត្ត ប៉ុន្តែយុវជនរូបនេះ បានលួចរត់ចេញពីមណ្ឌល នៅវេលារសៀលថ្ងៃដដែល ហើយពេលនេះអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកយុវជនរូបនេះ យកមកធ្វើចត្តាឡីស័កវិញ។
បើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យ យុវជនរូបនោះ មានឈ្មោះ អៀង ម៉ាញ អាយុ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបវិលត្រឡប់មកពីខេត្តស្រះកែវ ប្រទេសថៃ នៅវេលាម៉ោងប្រមាណ ១១កន្លះព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ហើយបានរត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័ក និមិត្ត ក្នុងក្រុងប៉ោយប៉ែត នៅម៉ោងប្រមាណ២ កន្លះរសៀលថ្ងៃដដែល។
មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ច ក្រុងប៉ោយប៉ែត បានប្រកាសអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋបានស្គាល់ ឬបាន ឃើញយុវជនម្នាក់ សូមជួយរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់។
យោងតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ បានបញ្ជាក់ថា បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសជាពិន័យ អន្តរការណ៍ពី១ លានរៀល ទៅ៥ លានរៀល (បើមិនបានបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដ៏ទៃ) ។ ចំណែក បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី៦ ខែ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ១០ លានរៀល (បើបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៥ លានរៀល ទៅ២០ លានរៀល។ ចំណែក បទគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។ បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ ឆ្នាំ។ បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ ឆ្នាំ ទៅ២០ ឆ្នាំ (បើបានធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង)៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ



