កូវីដ-១៩
៣ថ្ងៃចុងក្រោយនេះអត្រាឆ្លងកូវីដ១៩ថ្មី នៅភ្នំពេញមានការថយចុះជាបន្តបន្ទាប់
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៥រហូតមកដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១នេះអត្រាឆ្លងជំងឺកូវីដ ១៩ថ្មីនៅរាជធានីភ្នំពេញហាក់មានការថយចុះជាបន្តបន្ទាប់។

តាមរបាយការណ៍ដដែលបានបន្តថា នៅថ្ងៃទី១៥ឧសភាមានអ្នកឆ្លងនៅភ្នំពេញចំនួន២០១នាក់ក្នុងចំណោមអ្នកឆ្លងសរុប៣៣៥នាក់មានបន្តធ្លាក់ចុះជាបន្តបន្ទាប់ដោយនៅថ្ងៃទី១៦ឧសភាមានអ្នកឆ្លងចំនួន១៤៤នាក់ក្នុងចំណោមអ្នកឆ្លង៣៥០នាក់និងថ្ងៃទី១៧ឧសភាមានអ្នកឆ្លងចំនួន១៣០នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៣៦០នាក់។

ប៉ុន្តែបើគិតពីថ្ងៃទី១០ឧសភាមកចំនួនអ្នកឆ្លងប្រចាំថ្ងៃមានការប្រែប្រួលឡើងចុះទៅតាមថ្ងៃដូចជានៅថ្ងៃទី១០ឧសភាមានអ្នកឆ្លងនៅរាជធានីភ្នំពេញចំនួន២៣០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៥០៦នាក់។ ថ្ងៃទី១១ឧសភាមានអ្នកឆ្លងចំនួន២៥១នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៨០នាក់។ ថ្ងៃទី១២ឧសភាមានអ្នកឆ្លងចំនួន២៧៩នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧២នាក់។ ថ្ងៃទី១៣ឧសភាមានអ្នកឆ្លងចំនួន១៥៤នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៤៦នាក់។ ថ្ងៃទី១៤ឧសភាមានអ្នកឆ្លងចំនួន១៧៥នាក់ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៣៥៨នាក់។
គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២២៥៤៤នាក់អ្នកជាសះស្បើយចំនួន១៣០០៦នាក់និងអ្នកស្លាប់ចំនួន១៥៤នាក់៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


