Connect with us

កូវីដ-១៩

ផ្ទុះជំងឺកូវីដ១៩ នៅរោងចក្រហឹរ៉ាយហ្សិន អៅដរ ស្រុកកំពង់ត្រឡាច រកឃើញអ្នកឆ្លង២០នាក់

បានផុស

នៅ

ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចំនួន​២០ នាក់ នៅ​ក្នុង​រោងចក្រ​ហឹរ៉ាយហ្សិន អៅដរ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បាន​ឱ្យ​ដឹង​ថា​ករណី​ផ្ទុះ​ជំងឺ​កូវីដ១៩​​នៅ​ក្នុង​រោងចក្រ​ខាង​លើ​នេះ​ មន្ទីរ​សុខាភិបាល ពុំ​ទាន់​ចុះ​អង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា​ តើ​ប្រភព​ចម្លង​អ្នក​វិជ្ជមាន​ទាំង​នោះ​មក​ពីណា​។

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ ទី​១៨​នេះ​ ក្រុម​ការ​ងារ​នឹង​ចុះ​អង្កេត​ស្រាវ​ជ្រាវ​ហើយ ក្រោយ​ពី​កិច្ច​ប្រជុំ​ជាមួយ​លោក​អភិបាល​ខេត្ត​នៅ​ព្រឹក​នេះ​បាន​ចប់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម