កូវីដ-១៩
រដ្ឋបាលខេត្តរតនគិរីបដិសេធព័ត៌មានផ្សាយថាបិទផ្សារបានលុង
រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ១៨ ខែឧសភា បានធ្វើការច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថារដ្ឋបាលខេត្តបានបិទផ្សារបានលុងកាលពីយប់ថ្ងៃទី១៦ ខែឧសភា។
ការបដិសេធបែបនេះ កើតមានឡើងបន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ ថៅ ឈាងហ៊ បានបង្ហោះផ្សព្វផ្សាយព័ត៌មានថា “បិទផ្សារបានលុងហើយយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១”។

រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ថា មិនមានករណីបិទផ្សារបានលុង ដូចការលើកឡើងនោះឡើយ ដោយបញ្ជាក់ថា កាល ពី ថ្ងៃ ទី ១៦ ខែ ឧសភា ឆ្នាំ២០២១ ចាប់ ពី ម៉ោង ៩៖០០ នាទី យប់នៅក្នុងផ្សារបានលុងក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកដោយប្រើឧបករណ៍តេស្តរហ័ស លើអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ នាង ម៉ាត់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់ពីបានទទួលព័ត៌មានថា បុរសវិជ្ជាមានរូបនេះធ្លាប់បានទិញឥវ៉ាន់ តាមរយះម៉ូតូដឹកនិងលក់ទំនិញទៅតាមម៉ូតូ(ចំការ)នាពេលកន្លងមក។
ដោយសារអ្នករកស៉ីដឹកនិងលក់ឥវ៉ាន់តាមភូមិមានច្រើន ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ១៩ ចាំបាច់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តវិធានសុខាភិបាល ដោយអញ្ជើញអ្នករកទទួលទានលក់បន្លែ និងអ្នកដឹក និងអ្នកលក់តាមម៉ូតូទាំងអស់ចំនួន៣០១នាក់ នៅផ្សារបានលុង មកធ្វើតេស្តរហ័ស ជាលទ្ធផល គឺអវិជ្ជាមានទាំងអស់។
អាជ្ញាធរស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកដែលបានចុះផ្សព្វផ្សាយខាងលើនេះ ត្រូវធ្វើការកែតម្រូវឡើងវិញ និងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកផ្តល់ព័ត៌មានបំផ្លើសការពិតនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


