កូវីដ-១៩
ពលរដ្ឋភូមិក្បាលស្ពាន ១ ក្នុងក្រុងប៉ោយប៉ែត រាប់សិបនាក់មានវិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន៩៤នាក់បន្ថែមទៀតនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ដែលមានជនជាតិបរទេសនិងខ្មែរ ភាគច្រើនរស់នៅក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបគ្រូពេទ្យនឹងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ ១៩ទាំង៩៤នាក់ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃឡើយ។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេក្អកកណ្ដាស់ហៀរសំបោរឈឺបំពង់កមានកំហាកថប់ដង្ហើមត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តឬមន្ទីរពេទ្យខេត្តក្រុងស្រុកឬមណ្ឌលសុខភាពឃុំសង្កាត់និងអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ករណីផ្ទុះជំងឺកូវីដ ១៩នៅខេត្តបន្ទាយមានជ័យគឺផ្តើមឡើងតាមរយៈជនជាតិឥណ្ឌូនេស៊ីម្នាក់ស្នាក់នៅក្នុងបូរីដួងច័ន្ទនៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតដែលធ្វើឱ្យរដ្ឋបាលខេត្តបិទភូមិនិងទីតាំងពាក់ព័ន្ធមួយចំនួនទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ទ្រង់ទ្រាយធំ៕






អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


