Connect with us

កូវីដ-១៩

ខេត្តឧត្តរមានជ័យរកឃើញករណីវិជ្ជមាន៤នាក់បន្ថែមទៀត

បានផុស

នៅ

រដ្ឋបាលខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ចំនួន ៤ ករណី​បន្ថែមទៀត នៅ​លើ​ពលករខ្មែរ​ចំនួន​៤​នាក់ ដែល​បាន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អូរ​ស្មាច់ ខេត្ត​ឧត្តរជ័យ។ អ្នកទាំង៤ មាន​៣នាក់ ធ្វើដំណើរ​មក​ពី​ក្រុង​បាង​កក និង​មក​ពី​ខេត្ត​ផាថុមថានី ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​អ្នក​ពាក់​ពន្ធ​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​ដាន​សុខ​ភាព​​ និង​​ធ្វើ​ចត្តា​ឡីស័ក​ នៅ​ពហុកីឡាដ្ឋាន​ខេត្ត ក្នុងក្រុងសំរោង និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអង្លង់វែង ក្នុង​ស្រុក​អន្លង់វែង។

រហូតមកដល់ពេលនេះ ខេត្ត​ឧត្តរមានជ័យ មាន​ករណី​ឆ្លង ជំងឺកូវីដ១៩ ចំនួន​២៤៦នាក់ ករណីនាំចូលពីបរទេសចំនួន២៤ នាក់​ និង​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២នាក់ ក្នុងនោះ​បានព្យាបាលជាសះស្បើយចំនួន៣នាក់៕

ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម