កូវីដ-១៩
គ្រាន់តែ សេះ មួយក្បាលងាប់ ពលរដ្ឋ ឥណ្ឌា រាប់រយនាក់ផ្អើលឈូឆរទៅបុណ្យ អត់ខ្វល់កូវីដ (មានវីដេអូ)
អ្នកភូមិរាប់រយនាក់ បានបំពានវិធានការបិទខ្ទប់ នៅក្នុងប្រទេសឥណ្ឌា ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់សត្វសេះមួយក្បាល។

ប៉ូលិសនិយាយថា អ្នកភូមិនៅរដ្ឋ Karnataka ភាគខាងត្បូង បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីទៅគោរពសត្វសេះមួយក្បាលនេះ ដែលជារបស់ អង្គការសាសនាក្នុងតំបន់មួយ។
វីដេអូឃ្លីប បានបង្ហាញពីមនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីសាធារណៈ ដើម្បីដាក់កម្រងផ្កាផ្កាលើសាកសពសត្វសេះ មុនពេលដង្ហែកាត់តាមដងផ្លូវ ដែលមានការចូលរួមពីសំណាក់មនុស្សរាប់រយនាក់ ភាគច្រើនមិនពាក់ម៉ាស់និងគ្មាននរណាម្នាក់ គោរពវិធានការគម្លាតសង្គមទេ។

ប៉ូលិសនិយាយថា ឥឡូវនេះ ភូមិនឹងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ ចូលឬចេញឡើយ ហើយការធ្វើតេស្តកំពុង ធ្វើឡើង។
ពាក្យបណ្តឹង ក៏ត្រូវបានដាក់ប្តឹងប្រឆាំងអ្នករៀបចំព្រឹត្តិការណ៍នេះផងដែរ ពីបទរំលោភច្បាប់បិទខ្ទប់របស់រដ្ឋ Karnataka ដែលហាមប្រាមការប្រមូលផ្តុំទ្រង់ទ្រាយធំ រហូតដល់ថ្ងៃទី៧ខែកក្កដា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


