កូវីដ-១៩
ក្នុងខណ្ឌទាំង៣ កំពុងសម្រុកចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនពលរដ្ឋ
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ នៅថ្ងៃទី ២៥ ខែឧសភានេះ កំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៣ បន្ថែមទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

យុទ្ធនាការនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយមិនគិតបែងចែក តំបន់លឿង លឿងទុំនោះទេ ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា ដែលមាន២០ទីតាំង។
នៅទីតាំងទាំង២០ ក្នុងខណ្ឌទាំង៣ នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែង ណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវមកទទួលយកវ៉ាក់សាំង ដោយត្រូវរក្សាឱ្យបាន ជាដាច់ខាត នូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់។

សូមជម្រាបថា អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ឧសភាម្សិលម៉ិញ បានចំនួន៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន៣៨៥០៤៦នាក់សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ៕ អត្ថបទ៖ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


