កូវីដ-១៩
ពលរដ្ឋនៅភ្នំពេញជាង១០ម៉ឺននាក់ទៀត ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ទៀតហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីថ្ងៃ២៦ឧសភា ដែលធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំងកើនដល់ជាង ១.៨ លាននាក់ (១ ៨២១ ៥៥៩) សម្រាប់តែប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿនដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ឧសភានេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន១ ៨២១ ៥៥៩នាក់ហើយ ខណៈដែលចំនួនអ្នកបានចាក់វ៉ាក់សាំងកាលពីថ្ងៃទី២៦ឧសភា ម្សិលមិញមានចំនួនជាង១០ម៉ឺននាក់(១០៦៧៣៤)។
គិតត្រឹមថ្ងៃទី ២៦ ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស បានកើនដល់ ២៣.៦២ ភាគរយ ស្មើនឹង ២ ៣៦៣ ១០១ នាក់ ដែលធៀបនឹងគោលដៅ ១០ លាននាក់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


