កូវីដ-១៩
ពលរដ្ឋចាក់វ៉ាក់សាំងកូវីសែលដូសទី១ត្រូវរួសរាន់ទៅចាក់ដូសទី២ ឲ្យបានមុនថ្ងៃទី២០ខែមិថុនាខាងមុខ
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ដែលហៅកាត់ថា(គ.វ.ក ១៩) បានណែនាំដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១រួចហើយត្រូវប្រញាប់រួនរាន់ទៅចាក់ដូសទី២ឲ្យបានមុនថ្ងៃទី២០ខែមិថុនាជាកំហិត។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩បានឲ្យដឹងនៅក្នុង សេចក្តីជួនដំណឹងចុះថ្ងៃទី២៧ខែឧសភាថា ដើម្បីឱ្យសេរីរាង្គយើងអាចបង្កើតបាននូវភាពស៊ាំប្រកបដោយប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺ ១៩ចំបាច់ត្រូវចាក់វ៉ាក់សាំងកូវីសែលចំនួន២លើកគឺចាំបាច់ក្នុងអំឡុងពេលពី៨ទៅ ១២សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូវីសែលដូសទី១រួច។

លោកស្រីវេជ្ជបណ្ឌិត បាន បន្តថា «អាស្រ័យដូចបានជម្រាបខាងលើនេះ គ.វ.ក ១៩ សូម សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដសែលដូសទី១ទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីសែលដូសទី២សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីសែលដូសទី២ឲ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១ កន្លងមកតាមពេលវេលាដែលបានកំណត់ក្នុងដំណឹងឲ្យបានជាកំហិតនៅត្រឹមថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១»។

លោកស្រី វេជ្ជបណ្ឌិត បានក្រើនរំលឹកថា ទោះបីជាបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងកូវីដ ១៩ រួចហើយក្តីក៏ត្រូវតែបន្តអនុវត្តវិធានការការពារដែលបានដាក់ចេញឲ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២០ដោយប្រមុខរដ្ឋាភិបាលកម្ពុជាគឺ៣ការពារនិង៣កុំដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្រេនីកាចំនួន៣២៤០០០ដូសជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២ខែមីនាឆ្នាំ២០២១ដោយចាក់ទៅលើក្រុមមនុស្សចាប់ពីអាយុ៦០ឆ្នាំឡើងទៅក្នុងនោះសម្តេចតេជោហ៊ុនសែន ក៏បានចាក់វ៉ាក់សាំងនេះផងដែរនៅថ្ងៃទី០៤ខែមីនឆ្នាំ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត៕
ដោយ ៖ សំអឿន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


