កូវីដ-១៩
ចំនួនអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩បានកើនដល់ជាង២៤ភាគរយ
ចំនួនអ្នកចាក់វ៉ាក់សាំងបានកើនឡើងដល់ជាង២លាននាក់ (២ ៤១៨ ២៨៥) ស្មើនឹង២៤.១៨ ភាគរយនៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ចេញ ផ្សាយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១។

សម្រាប់នៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី ២៦ ខែឧសភា អ្នកចាក់វ៉ាក់សាំងបានកើនដល់ជាង ១.៨ លាននាក់ (១ ៨២១ ៥៥៩) ខណៈអាជ្ញាធរកំពុងពន្លឿន សម្រុកចាក់នៅរាជធានីភ្នំពេញ ឱ្យហើយនៅអំឡុងខែមិថុនាខាងមុខនេះ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់លើកឡើងថា ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា រំពឹងថា នឹងបានចំនួននាក់ចាក់ចន្លោះ ពី៤ លាន ទៅ ៥ លាននាក់ក្នុងឆ្នាំ២០២១នេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


