Connect with us

កូវីដ-១៩

ខេត្តស្វាយរៀងមានអ្នកជំងឺ កូវីដចំនួន៨២០នាក់ និងជាសះស្បើយ៣៧៨នាក់

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ មាន​អ្នក​ជំងឺ​កូវីដ​១៩ សរុប​ចំនួន​៨២០​នាក់ និង​ជា​សះស្បើយ​៣៧៨​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀន បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថានៅរោងចក្រចំនួន៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង និងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ព្រមទាំងតំបន់ សេដ្ឋកិច្ចពិសេស តាយ​សេង១ក្រុមការងារយកសំណាកបាន កម្មករ-កម្មការនី ចំនួន ២.៥១១នាក់ និង បានរកឃើញ ករណី វិជ្ជមាន ចំនួន ៣៤៨នាក់។

កកម្មករ-កម្មការនី ជាច្រើនអ្នកដែលបានស្នើសុំ ធ្វើ ចត្តាឡីស័ក នៅ ក្នុង រោងចក្រ ដោយសារពួក​គាត់យល់ថាពុំចង់ ចម្លង​រោគដល់ ក្រុម គ្រួសារ ហើយ ពួកគាត់ បាន បញ្ជាក់ ថា នៅ ក្នុង រោងចក្រ ត្រូវ​ បាន ថៅកែ រោងចក្រ គិតគូរ តាំង ពី ការហូបចុក កន្លែង ស្នាក់ នៅ និង​មិន​មាន​ការ​កាត់​ប្រាក់​ខែ​នោះទេ៕ អត្ថបទ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម